សូមប្រយ័ត្ន! កូវីដ-១៩​ បានសម្លាប់ពលរដ្ឋខ្មែរម្នាក់ទៀត​ ខណៈកំពុង​ព្យាបាល;​ នេះបើតាមការអះអាងពីក្រសួងសុខាភិបាល

ចែករំលែក៖

ភ្នំពេញ​៖ បើតាមការប្រកាសរបស់ក្រសួងសុខាភិបាលកម្ពុជា​ បានបញ្ជាក់ថា​ ស្រ្តីជនជាតិខ្មែរម្នាក់ អាយុ៦២ឆ្នាំ ស្លាប់ដោយសារជំងឺកូវីដ១៩ នៅមន្ទីរពេទ្យរុស្ស៉ី​ កាលពីថ្ងៃត្រង់ ថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១នេះ។

អ្នក​ជំងឺ​ដែលស្លាប់ដោយសារជំងឺកូវីដ១៩នេះ​ គឺលោកស្រី ងួន សុផាន្នី ភរិយារបស់ តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត មានអាយុ៦២ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺប៉ុន្មានថ្ងៃ។

សូមជម្រាបថា​ លោកស្រី ងួន សុផាន្នី និងកញ្ញាវី ឌីណែត រួមទាំងប្អូនស្រីពៅម្នាក់ទៀត ត្រូវបានរកឃើញថា មានវិជ្ជមានកូវីដ-១៩ នៅថ្ងៃទី១០ ខែមីនា ឆ្នាំ២០២១ ហើយត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ។ ខណៈដែលអ្នកជំងឺឈ្មោះ ងួន សុផាន្នី មានជំងឺទឹកនោមផ្អែម លើសឈាម និងជំងឺធាត់កំរឹត១ ដោយបានបញ្ជូនមកពេទ្យខ្មែរសូវៀតថ្ងែទី១៧ ខែមីនា ឆ្នាំ២០២១ មានអាការៈហត់ខ្លាំង។

ដោយឡែកលោក ហួរ ឡាវី វិញ សម្រាប់លទ្ធផលធ្វើតេស្តលើកទី១ បានបង្ហាញថា មិនមានជំងឺកូវីដ-១៩ នោះទេ។​

អការៈឃើញមានរលាកសួតទាំងសងខាងធ្ងន់ធ្ងរ និងខ្វះអុកស៉ីហ្សែនខ្លាំង, មានសញ្ញាស្លោកបេះដូង និងខ្សោយបេះដូងស្រួចស្រាវធ្ងន់ធ្ងរ។ អ្នកជំងឺបានស្លាប់ នៅថ្ងៃទី១៩ ខែមីនា ឆ្នាំ២០២១ ម៉ោង១១៖៤៥នាទីដោយរលាកសួតខ្លាំង ស្លោកបេះដូងខ្លាំង ដោយសារមេរោគកូវីដ-១៩ លើអ្នកជំងឺទឹកនោមផ្អែម លើសឈាមនិងធាត់ខ្លាំង។

បច្ចុប្បន្ន​ ​កម្ពុជា​ រហូតដល់ពេលនេះមានអ្នកជំងឺ២នាក់ហើយ បានស្លាប់ដោយសារជំងឺកូវីដ-១៩៕ដោយ​៖ស​ តារា​

 

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print