ព្រហើនមែនសម័យកូវីដ-១៩ហើយ! ថៅកែហាង Ganesh House អោយបុគ្គលិកទាក់ទងភ្ញៀវមកម៉ាស្សា តាមទីតាំងខ្លួនចាត់ចែង

ចែករំលែក៖

ភ្នំពេញ, រដ្ឋបាលរាជធានីភ្នំពេញ បានជម្រាបមក លោក នួន ឌី ម្ចាស់អាជីវកម្ម ម៉ាស្សា Ganesh House ដែលមាន អាសយដ្ឋានផ្ទះ E២Z ផ្លូវលេខ ៩២០ ភូមិ៤ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។

កម្មវត្ថុ : ស្ដីពីការបញ្ឈប់ជាបន្ទាន់នូវការផ្តល់សេវាកម្មម៉ាស្សា ក្រោមរូបភាព និងមធ្យោបាយផ្សេងៗ ដែល ជួយពីគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការរបស់ក្រសួងសុខាភិបាល។

យោង -លិខិតលេខ ១៦៨ សជណ.អរហ ចុះថ្ងៃទី០៧ ខែមេសា ឆ្នាំ២០២០ របស់ក្រសួងទេសចរណ៍
-លិខិតលេខ ១២៧ សជណ.ម ចុះថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២១ របស់ទីស្តីការគណៈរដ្ឋមន្ត្រី
-ប្រសាសន៍ដឹកនាំរបស់ លោក អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ នាថ្ងៃទី១៩ ខែមីនា ឆ្នាំ២០១១។
-តបតាមកម្មវត្ថុ និងយោងខាងលើ ខ្ញុំសូមជម្រាប លោក ជ្រាបថា តាមការស្រាវជ្រាវក្នុងរយៈពេល កន្លងមក រដ្ឋបាលរាជធានីភ្នំពេញ បានរកឃើញបុគ្គលិករបស់អាជីវកម្មម៉ាស្សា Ganesh House ចំនួន ០៧ នាក់ ក្នុងចំណោម o៩ នាក់ បានយកសំណោកជាប់ពាក់ព័ន្ធ ព្រឹត្តិការណ៍ថ្ងៃទី ២0-កុម្ភៈ” ដែលមានលទ្ធផលតេស្តវិជ្ជមានជំងឺកូវីដ-១៩ ក្នុងនោះ៖ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញ បានចុះបិទទីតាំងរបស់ លោក រួចរាល់ហើយ ប៉ុន្តែ លោក នៅតែបង្ក លក្ខណៈ ដល់បុគ្គលិករបស់ខ្លួន ឱ្យបន្តអាជីវកម្មម៉ាស្សាជូនអតិថិជន តាមរយៈ ការណាត់ជួបនៅតាមទីតាំងខាងក្រៅ ផ្សេងទៀត ដោយប្រើប្រាស់ប្រព័ន្ធទូរស័ព្ទ និងប្រព័ន្ធទំនាក់ទំនងសង្គមផ្សេងៗ គឺជាទង្វើផ្ទុយពីវិធានការ ណែនាំរបស់ក្រសួងសុខាភិបាល និងអាចនាំទៅដល់ការចម្លងជំងឺកូវីដ-១៩ ក្នុងសហគមន៍កាន់តែធ្ងន់ធ្ងរបន្ថែមទៀត។ ក្នុងន័យនេះ រដ្ឋបាលរាជធានីភ្នំពេញ សូមធ្វើការណែនាំ និងគ្រឿនរំលឹក លោក ត្រូវបញ្ឈប់ជាបន្ទាន់រាល់ ការផ្តល់សេវាកម្មម៉ាស្សា ក្រោមរូបភាព និងមធ្យោបាយផ្សេងៗ ដែលផ្ទុយពីគោលការណ៍ណែនាំរបស់អាជ្ញាធរមូលដ្ឋាន និងវិធានការរបស់ក្រសួងសុខាភិបាល។ ទន្ទឹមនឹងនេះ លោក ត្រូវផ្តល់កិច្ចសហការឱ្យបានល្អជាប់ជាប្រចាំជាមួយ អាជ្ញាធរមូលដ្ឋាន និងមន្ត្រីជំនាញពាក់ព័ន្ធ ដើម្បីស្រាវជ្រាវប្រភពចម្លង និងបណ្តាញទំនាក់ទំនងដែលនាំឱ្យកើតមាន ករណីវិជ្ជមានក្នុងមូលដ្ឋានអាជីវកម្មរបស់ខ្លួន។

ប្រសិនបើ លោក នៅតែមិនអនុវត្តតាមការណែនាំខាងលើនេះ៖ រដ្ឋបាលរាជធានីភ្នំពេញ នឹងចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ស្របតាមច្បាប់ស្តីពីវិធានការទប់ស្កាត់ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺ ឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត និង អនុក្រឹត្យស្តីពីវិធានការសុខាភិបាលដើម្បីទប់ស្កាត់ ការឆ្លងរាលដាលនៃជំងឺកូវីដ-១៩ និងជំងឺឆ្លងកាចសាហាវ និងប្រកបដោយគ្រោះថ្នាក់ធ្ងន់ធ្ងរផ្សេងទៀត។
អាស្រ័យហេតុនេះ៖ សូម លោក ជ្រាប និងចូលរួមអនុវត្តឱ្យបានម៉ឺងម៉ាត់តាមខ្លឹមសារខាងលើនេះ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print