ប្រៃសណីយ៍កម្ពុជា ចេញសេចក្តីជូនដំណឹងស្តីពីការពង្រឹងសេវាបញ្ញើក្នុងប្រទេស

ចែករំលែក៖

ភ្នំពេញ, ការពង្រឹងគុណភាពសេវាបញ្ញើក្នុងប្រទេស ត្រូវបានពង្រីងដោយអង្គភាព ប្រៃសណីយ៍កម្ពុជា ។
ប្រៃសណីយ៍កម្ពុជា សូមជម្រាបជូនដំណឹងដល់ លោក -លោកស្រី ជាប្រធាននាយកដ្ឋាន ប្រធានមជ្ឈមណ្ឌល ប្រធានសាខា ប.ក រាជធានី-ខេត្ត ទាំងអស់ជ្រាបថា៖ ដើម្បីពង្រឹងគុណភាពសេវា បញ្ញើក្នុងប្រទេស ប្រៃសណីយ៍កម្ពុជា សូមធ្វើការណែនាំពនឿនការដឹកជញ្ជូនបញ្ញើក្នុងប្រទេសដូចខាង ក្រោម៖

១- បញ្ញើពីភ្នំពេញ ទៅខេត្ត និងពីខេត្តមកភ្នំពេញ ចែកដល់ដៃនៅថ្ងៃបន្ទាប់ (សេវា EMS)
២- បញ្ញើពីខេត្ត ទៅខេត្ត មានព្រំប្រទល់ជាប់គ្នា ឬផ្លូវជាតិតែមួយ ចែកដល់ដៃក្នុងរយៈពេល ២៤ម៉ោង (សេវា EMS និងភស្តុភារកម្ម)

៣- បញ្ញើពីខេត្ត ទៅខេត្ត ហើយឆ្លងកាត់ភ្នំពេញ ចែកដល់ដៃក្នុងរយៈពេល ៤៨ម៉ោង (សេវាEMS)
៤- បញ្ញើអនុសិដ្ឋ ឆ្លងកាត់ខេត្ត ឬភ្នំពេញ ត្រូវចែកដល់ដៃអ្នកទទួលយ៉ាងយូរ ០៣ ថ្ងៃ។
-ប.ក រាជធានី-ខេត្ត សាខា ប.ក ទាំងអស់ ត្រូវជូនដំណឹងមកមជ្ឈមណ្ឌលភស្តុភារកម្មតាមរយៈលេខ ទូរស័ព្ទ ០១០ ៧០៨ ០៥៤ នៅពេលមានបញ្ញើ ដើម្បីខាងមជ្ឈមណ្ឌលរៀបចំរថយន្តទៅទទួលបញ្ញើ ឲ្យទាន់ពេលវេលាតាមពេលកំណត់។

ទទួលបានសេចក្តីជូនដំណឹងនេះ សូម លោក-លោកស្រី ប្រធានមជ្ឈមណ្ឌល ប្រធានសាខា ប.ក ទាំងអស់ អនុវត្តឱ្យមានប្រសិទ្ធភាព និងការទទួលខុសត្រូវ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print