ជនភៀសខ្លួនជាង៣០០នាក់អង្គុយប្រជ្រៀតគ្នានៅលើរថយន្តដឹកទំនិញលួចចូលទឹកដីអាមេរិក

ចែករំលែក៖

មន្ត្រីម៉ិចស៊ីកូ កាលពី១៩ ខែមីនា បានប្រកាសថា បានរកឃើញរថយន្តដឹកជនភៀសខ្លួនខុសច្បាប់ ចូលទៅទឹកដីអាមេរិកដោយនៅក្នុងរថយន្តដឹកទំនិញមានមនុស្សពេញណែនតែម្តង ។ រថយន្តដឹកជនភៀសខ្លួនត្រូវគេរកឃើញនៅព្រំដែនជាប់ Guatemala ។
សារព័ត៌មានរ៉យទ័របានផ្សាយថា កម្លាំងទាហានការពារព្រំដែនម៉ិចស៊ីកូបានហៅរថយន្តសណ្តោង ឱ្យឈប់ដើម្បីត្រួតពិនិត្យតាមច្បាប់ ក៏រកឃើញមានមនុស្សដល់ទៅ ៣២៩នាក់ជាជនជាតិ Guatemala និង Honduras ក្នុងនោះមានកុមារ១១៤នាក់។
រថយន្តដឹកជនភៀសខ្លួនខុសច្បាប់ខាងលើ ត្រូវបានក្រុមជំនាញត្រួតពិនិត្យនៅតំបន់Tuxtla Gutierrez រដ្ឋ Chiapas ក្រោយទទួលបានព័ត៌មានពីក្រសួងមហាផ្ទៃម៉ិចស៊ីកូ។ ក្រុមជនភៀសខ្លួនទទួលបានការផ្គត់ផ្គង់ អាហារ និងទឹកផឹក។ ចំណែកកុមារដែលមិនមានមនុស្សធំទៅជាមួយគឺបានបញ្ជូនទៅកាន់ជំរំជនភៀសខ្លួន ចំណែកមនុស្សធំ បញ្ជូនទៅកាន់ការិយាល័យនៅក្បែរនោះដើម្បីបំពេញឯកសារ។
គោលដៅនៃជនភៀសខ្លួនទាំងនោះ គឺសំដៅទៅកាន់ទឹកដីអាមេរិក។ តាមសារព័ត៌មាន New York Times បានផ្សាយថា ក្រុមជនភៀសខ្លួនរាប់សិបពាន់នាក់បានព្យាយាម ទៅកាន់ទឹកដីអាមេរិក ក្នុងនោះមានទាំងកុមារដែលមិនមានមនុស្សធំទៅជាមួយផងដែរ៕ដោយ សាធី

...

រូបភាព៖ Reuters

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print