ភ្នំពេញ, នៅរសៀលថ្ងៃទី២០ ខែមីនា ឆ្នាំ២០២១ រដ្ឋបាលរាជធានីភ្នំពេញ មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនម្ចាស់អាជីវកម្មសេវាអ៊ុនធើណេត វិស័យព័ត៌មាន ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងគណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ជ្រាបថា ដោយ បច្ចុប្បន្ន ស្ថានភាពនៃការឆ្លង និងការរីករាលដាលជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍ “សហគមន៍២០កុម្ភៈ” មិនទាន់ បានបិទបញ្ចប់នៅឡើយ ហើយថ្មីៗនេះ មានអ្នកវិជ្ជមានជំងឺកូវីដ-១៩ បានឆ្លងចេញពីទីតាំងអាជីវកម្មវិស័យនេះ ផងដែរ។ ដើម្បីចៀសវាងការឆ្លងជំងឺកូវីដ -១៩ ក្នុងសហគមន៍ទ្រង់ទ្រាយកាន់តែធំទៅៗ រដ្ឋបាលរាជធានីភ្នំពេញ សម្រេចផ្អាកដំណើរការអាជីវកម្មសេវាអ៊ុនធើណេត វិស័យព័ត៌មាន នៅភូមិសាស្រ្តរាជធានីភ្នំពេញជាបណ្តោះអាសន្ន ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់មានការជូនដំណឹងជាថ្មី។
ជាមួយគ្នានេះ សូមបងប្អូនប្រជាពលរដ្ឋ មេត្តាយកចិត្តទុកដាក់អនុវត្តនូវវិធានការរបស់ក្រសួងសុខាភិបាល និងអនុវត្តតាមអនុសាសន៍របស់ សម្តេចតេជោ នាយករដ្ឋមន្ត្រី ៣ការពារ និង ៣កុំ ក្នុងការចូលរួមទប់ស្កាត់ ការរីករាលដាលជំងឺកូវីដ-១៩ ឱ្យបានខ្ជាប់ខ្ជួន។
ទទួលបានសេចក្តីជូនដំណឹងនេះ សូមម្ចាស់អាជីវកម្មអីនធើណេត វិស័យព័ត៌មានទាំងអស់ ក្នុងភូមិសាស្ត្រ រាជធានីភ្នំពេញ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌទាំង១៤ ត្រូវអនុវត្តតាមសេចក្តីជូនដំណឹងនេះឱ្យមានប្រសិទ្ធភាព ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ។ ក្នុងករណីមិនអនុវត្តតាមសេចក្តីជូនដំណឹងនេះ គណៈបញ្ជាការឯកភាពរដ្ឋបាលខណ្ឌ ទាំង១៤ ត្រូវចាត់វិធានការរដ្ឋបាល និងវិធានការច្បាប់ ឱ្យមានប្រសិទ្ធភាព៕
ដោយ, សុខ ខេមរា