ភ្នំពេញ៖ លោកអ្នកប្រហែលជាដឹងហេីយថា ម្តាយតារាចម្រៀង វី ឌីណែត និងជាភរិយារបស់លោក ហួរ ឡាវី តារាចម្រៀងជេីងចាស់ កាលពីថ្ងៃទី ១៩ ខែមីនា ឆ្នាំ ២០២១ ម្សិលមិញនេះ បានទទួលមរណភាពដោយសារ ជំងឺ COVID-19។
ជាមួយគ្នានេះតារាចម្រៀងស្រី វី ឌីណែត បានបង្ហោះសារមួយប្រាប់ថា “ខ្ញុំលែងមានម៉ាក់ហៅហេីយ សូមម៉ាក់ទៅឲ្យបានសុខ ម៉ាក់កុំបារម្ភណា កូននឹងនៅមេីលថែប៉ា និងអ្នកផ្ទះយេីង កូននឹងរឹងមាំ។ សូម្បីតែមុខម្តាយជាលេីកចុងក្រោយ ក៏មិនបានឃេីញ ម៉ាក់ឈឺក៏កូនៗ មិនអាចទៅមេីលថែបាន ម៉ាក់ខូចហេីយ ក៏មិនអាចឃេីញសូម្បីតែសព ខ្ញុំក៏មិនអាចចេញទៅបាន ចេញទៅធ្វេីបុណ្យអោយម៉ាក់ក៏មិនបាន សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភព ផងចុះ សូមបងប្អូនទាំងអស់គ្នាប្រុងប្រយ័ត្ន ជាមួយនឹងជំងឺដ៏សាហាវនេះ វាលឿនពេកហេីយ ម៉ាក់អេីយ”។
ប៉ុន្តែអ្វីដែលរឹតតែរំជួលចិត្ត និងក្តុកក្តួលបំផុតនោះ វី ឌីណែន បានបង្ហោះរូបភាព នៃពិធី បង្សុកូលឧទ្ទិសកុសល ជូនម្តាយរបស់ខ្លួន ដែល វី ឌីណែត មិនអាចទៅចូលរួមពិធីបុណ្យអ្នកម្តាយបាននោះទេ បានត្រឹមតែឃើញតាម online ដល់ថ្នាក់រំជួលចិត្តពេក ក៏រៀបរាប់ទាំងទឹកភ្នែករៀបរាប់ថា៖ “នាងខ្ញុំជំនួសមុខ ឲ្យក្រុមគ្រួសារ សូមសំដែងការអរគុណដល់ព្រះសង្ឃ នៅវត្តនិគ្រោធវ័ន ហៅ គល់ទទឹង ដែលបានជួយរៀបចំពិធីបង្សុកូលឧទ្ទិសកុសលជូនដល់ ម្ដាយរបស់ខ្ញុំ ងួនសុផាន់នី សូមអោយវិញ្ញាណក្ខន្ធម៉ាក់ ទៅកាន់សុខគតិភពផងចុះ ម៉ាក់ចោលកូនហើយទៅសែនឆ្ងាយ មុខចុងក្រោយក៏មិនបានឃើញ ទៅធ្វើបុណ្យអោយម៉ាក់ក៏មិនកើត មានតែតាមonline ម៉ាក់អើយម៉ាក់ ខ្ញុំនឹងរឹងមាំណាម៉ាក់”។
ដោយឡែកជុំវិញបញ្ហានេះដែរ បន្ទាប់ពីលោកស្រី ងឿន សុថានី ភរិយារបស់ តារាចម្រៀង ហួរ ឡាវី និងជាម្តាយរបស់តារាចម្រៀងប្រចាំផលិតកម្មរស្មីហង្សមាស កញ្ញា វី ឌីណែត មានអាយុ៦២ឆ្នាំ បន្ទាប់ពីធ្លាក់ខ្លួនឈឺដោយសាររកឃេីញវិជ្ជមានកូវីដ-១៩ប៉ុន្មានថ្ងៃ ក៏បានស្លាប់ទៅ។ លុះនៅរសៀលថ្ងៃសៅរ៍ទី២០ ខែមីនា ឆ្នាំ ២០២១ លោក ហួរ ឡាវី បានទទួលធាតុរបស់ភរិយា ហើយ រឹតតែសង្វេគថែមទៀតនោះ ក្រោយឮសម្លេងកូនស្រី របស់លោក ហួរ ឡាវី ទ្រហោរយំនៅមុខផ្ទះ ។
បេីចង់ដឹងច្បាស់សូមទស្សនាការវីដេអូ មានដូចខាងក្រោមនេះ ៖
https://youtu.be/SCwQyjUYOnU