មុននេះបន្តិច គ្រាន់តែរឿងបញ្ឆេះម៉ាស៊ីនភ្លើងសោះ បង្កការភ្ញាក់ផ្អើលស្មានតែមានអគ្គិភ័យ

ចែករំលែក៖

ភ្នំពេញ​៖ គ្រាន់តែរឿងបញ្ឆេះគ្រឿងម៉ាស៊ីនភ្លើងបណ្តាលឲ្យមានផ្សែងហុយក៏បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋតាមបណ្តោយផ្លូវព្រះសីហនុថាមានអគ្គិភ័យកំពុងតែឆាបឆេះនៅលើដំបូលហាងលក់សំលៀកបំពាក់ហីហោ”CHARLES & KEITH”។

ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។

បើតាមសម្តីសមត្ថកិច្ចប្រាប់ថា មុនដំបូងឃើញផ្សែងហុយចេញពីលើអាគារហាងលក់សំលៀកបំពាក់”CHARLES & KEITH”បង្កឲ្យមានផ្សែងហុយខ្លាំងៗ ខ្មៅត្រលោម បន្ទាប់មកប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុយល់ថាមានអគ្គិភ័យក៏នាំគ្នាឆ្លេឆ្លាភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកមើលដោយស្មានតែមានភ្លើងឆេះមែន ប៉ុន្តែបែរជាគេបញ្ឆេះម៉ាស៊ីនភ្លើងសោះ៕

20160302183858

20160302184036

20160302184035

20160302183859

...

ដោយ៖ ស រស្មី

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print