ភ្នំពេញៈ នៅព្រឹកថ្ងៃទី ០៣ ខែ មីនា ឆ្នាំ២០១៦ នាយឧត្ដមសេនីយ៍ កិត្តិបណ្ឌិត ហុីង ប៊ុនហៀង អគ្គមេបញ្ជាការរង ខ.ភ.ម និងជា មេបញ្ជាការ បញ្ជាការដ្ឋាន អង្គរក្សបានដឹកនាំគណៈប្រតិភូ បញ្ជាការដ្ឋាន អង្គរក្សអញ្ជើញដាក់កម្រងផ្កា និងគោរពវិញ្ញាណក្ខន្ធ សពលោក ប៉េង ប៉ាត់ សមាជិកគណៈកម្មការមហាផ្ទៃ ការពារជាតិ ទំនាក់ទំនងព្រឹទ្ធសភា រដ្ឋសភា អធិការកិច្ច និងមុខងារសាធារណៈ ដែលបានទទួលមរណភាពក្នុងជន្មាយុ៦៦ឆ្នាំ វេលាម៉ោង១ និង៣៥នាទីយប់ ថ្ងៃទី០២ ខែមីនា ឆ្នាំ២០១៦ ដោយរោគាពាធ នៅមន្ទីរពេទ្យកាល់ម៉ែត្រ សពបានតំកល់នៅភូមិគ្រឹះលេខ៣ ផ្លូវញឹកជូឡុង(៤៦៦) ខាងជើងជាប់របងក្រសួងមហាផ្ទៃ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។សូមវិញ្ញាណក្ខន្ធ ទៅកាន់សុខកត្តិភព៕ សុខ ខេមរា
...