ភ្នំពេញ៖ គ្រាន់តែរឿងបញ្ឆេះគ្រឿងម៉ាស៊ីនភ្លើងបណ្តាលឲ្យមានផ្សែងហុយក៏បង្កភ្ញាក់ផ្អើលដល់សមត្ថកិច្ច និងប្រជាពលរដ្ឋតាមបណ្តោយផ្លូវព្រះសីហនុថាមានអគ្គិភ័យកំពុងតែឆាបឆេះនៅលើដំបូលហាងលក់សំលៀកបំពាក់ហីហោ”CHARLES & KEITH”។
ការភ្ញាក់ផ្អើលនេះកើតឡើងកាលពីវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវព្រះសីហនុ ក្នុងសង្កាត់បឹងកេងកង១ ខណ្ឌចំការមន។
បើតាមសម្តីសមត្ថកិច្ចប្រាប់ថា មុនដំបូងឃើញផ្សែងហុយចេញពីលើអាគារហាងលក់សំលៀកបំពាក់”CHARLES & KEITH”បង្កឲ្យមានផ្សែងហុយខ្លាំងៗ ខ្មៅត្រលោម បន្ទាប់មកប្រជាពលរដ្ឋនៅក្បែរកន្លែងកើតហេតុយល់ថាមានអគ្គិភ័យក៏នាំគ្នាឆ្លេឆ្លាភ្ញាក់ផ្អើលដល់សមត្ថកិច្ចចុះមកមើលដោយស្មានតែមានភ្លើងឆេះមែន ប៉ុន្តែបែរជាគេបញ្ឆេះម៉ាស៊ីនភ្លើងសោះ៕
...
ដោយ៖ ស រស្មី