អាជ្ញាធរ​ខណ្ឌដូនពេញ​ នាំយកគ្រឿងឧបភោគបរិភោគ​ ជូន​ដល់ប្រជាពលរដ្ឋកំពុងធ្វើចត្តាឡីស័កដែលខ្វះខាតស្បៀងអាហារប្រចាំថ្ងៃ

ចែករំលែក៖

ភ្នំពេញ​៖​ អាជ្ញាធរ​ខណ្ឌដូនពេញ​ នៅវេលាម៉ោង ៥​ និង០០នាទីព្រឹកថ្ងៃ អាទិត្យ ៨កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស២៥៦៤ ត្រូវនឹងថ្ងៃទី២១ ខែមីនា ឆ្នាំ២០២១ បន្ទាប់ពីទទួលបានដំណឹងថាប្រជាពលរដ្ឋ កំពុងធ្វើចត្តាឡីស័ក ក្នុងសង្កាត់ផ្សារថ្មីទី៣ ខណ្ឌដូនពេញ ខ្វះខាត់ស្បៀងអាហារ លោក សុខ ពេញវុធ អភិបាល នៃគណៈអភិបាលខណ្ឌដូនពេញ និងជាប្រធានកិត្តិយសអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ បានចាត់ឲ្យលោក ស្រី នូ ថាវរី ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌដូនពេញ នាំយកគ្រឿងឧបភោគបរិភោគ និង ថវិការួមមាន អង្ករចំនួន ១២៥kg, មីជាតិ ៦កេសតូច, និងថវិកា ២៥០,០០០៛ ដល់/០៤គ្រួសារ ដើម្បីសម្រាលការចំណាយពួកគាត់នាពេលនេះ ។

ជាមួយគ្នានេះ​ លោកស្រី​ប្រធានអនុសាខាកាកបាទក្រហមកម្ពុជាខណ្ឌ​ បានមានប្រសាសន៍ថា ក្នុងកាលៈទេសៈកម្ពុជាកំពុងប្រយុទ្ធប្រឆាំងនឹងជំងឺឆ្លងកូវីដ-១៩​ សូ​មបងប្អូនប្រជាពលរដ្ឋ​គ្រប់រូប​​អនុវត្តតាមវិធានសុខាភិបាល​អោយបានម៉ត់ចត់ ដោយ ដាក់ខ្លួនអោយនៅ ដាច់ដោយឡែក១៤ ថ្ងៃ រងចាំការយកសំណាក់លើកទី២ និង លទ្ធផលពីគ្រូពេទ្យជំនាញ ។

ដោយឡែក​នាឱកាសនោះដែរ លោកស្រី​អភិបាលរងខណ្ឌ បានថ្លែងអំណរគុណ និង កោតសរសើរខ្ពស់ចំពោះការលះបង់ និង កិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់ ក្នុងការការពារបងប្អូនដែលកំពុងធ្វើចត្តាឡីស័ក និង កំពុងសម្រាកព្យាបាល ក៏ដូចជាបានសហការជាមួយក្រុមគ្រូពេទ្យ មិនថាយប់ ឬថ្ងៃ ភ្លៀង ឬក្តៅ នោះទេ បងប្អូនកម្លាំងទាំង២ប្រភេទ តែងតែនៅមុខគេជានិច្ច ។

មិនតែប៉ុណ្ណោះ​លោកស្រី​ ក៏បានពាំនាំនូវមកនូវការផ្តាំផ្ញើរសួរសុខទុក្ខ ពីសំណាក់ ថ្នាក់ដឹកនាំក្រុង និង ខណ្ឌ ប្រកបដោយសេចក្ដីនឹករលឹក និង លើកទឹកចិត្តកងកម្លាំង ទាំង២ប្រភេទ ក្នុងការខិតខំរក្សាការពារ តាមទីកន្លែង មណ្ឌលចត្តាឡីស័ក ដើម្បីធានាសុវត្ថិភាពជូនបងប្អូនដែរកំពុងអនុវត្តន៍តាមវិធានការក្រសួងសុខាភិបាល៕ដោយ​៖ស​ តារា​

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print