រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលម៉ាស់ពីសប្បុរសជន៣០ម៉ឺនម៉ាស់ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ កំពុងរីករាលដាលចូលសហគមន៍

ចែករំលែក៖

ភ្នំពេញ៖ រដ្ឋបាលរាជធានីភ្នំពេញបន្ដទទួលអំណោយពីសប្បុរសជនជាម៉ាស់ចំនួន៣០ម៉ឺនម៉ាស់ដើម្បីចូលរួមទប់ស្កាត់ជំងឺកូវីដ-១៩ដែលកំពុងរីករាលដាលចូលសហគមន៍ ។ ដើម្បីរួមចំណែកក្នុងព្រឹត្ដិការណ៍សហគមន៍២០កុម្ភៈ ការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ។ 

ពិធីប្រគល់និងទទួលខាងលើនេះបានធ្វើឡើងនាព្រឹកថ្ងៃទី២២ ខែមីនាឆ្នាំ២០២១នេះ នៅសាលារាជធានីភ្នំពេញក្រោមវត្តមាន លោកកើត ឆែ អភិបាលរងរាជធានីភ្នំពេញ តំណាងឱ្យលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។

  លោកកើត ឆែ បានមានប្រសាសន៍លើឡើងថា នៅពេលនេះរដ្ឋបាលរាជធានីភ្នំពេញពិតជាត្រូវការម៉ាស់ជាច្រើនដើម្បីប្រគល់ជូនទៅបងប្អូនប្រជាពលរដ្ឋដែលបាននិងកំពុងធ្វើចក្តាឡីស័ក ហើយការទទួលបានម៉ាស់ចំនួន៣០ម៉ឺនម៉ាស់នេះ ពិតជាអាចកាត់បន្ថយបាននូវការខ្វះខាតមួយចំនួនផងដែរ ។

ក្នុងឱកាសនោះ លោកកើត ឆែ ក៏បានថ្លែងអំណរគុណចំពោះសប្បុរសជន ទាំងអស់ដែលបានចូលរួមបរិច្ចាគនូវទ្រព្យធនរបស់ខ្លួន ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាលក្នុងការបង្ការនិងទប់ស្កាត់ជំងឺកូវីដ-១៩ ក្នុងព្រឹត្តិការណ៍សហគមន៍២០កុម្ភៈនេះ។

  សូមបញ្ជាក់ថា៖ ក្រសួងសុខាភិបាល នៅព្រឹកថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១នេះ បានប្រកាសបន្តរកឃើញអ្នកឆ្លងកូវីដ–១៩ថ្មី ចំនួន៧៣នាក់ទៀត និងជាសះស្បើយ ១៧នាក់ ។ ក្នុងនោះករណីឆ្លងសហគមន៍ ៧១នាក់(ភ្នំពេញចំនួន២៨នាក់ ខេត្តព្រះសីហនុ ៣២នាក់ កំពង់ធំ ៥នាក់ កណ្ដាល ៣នាក់ សៀមរាប ១នាក់ ព្រៃវែង ១នាក់ និងខេត្តកែប ចំនួន១នាក់) អ្នកដំណើរពីបរទេស ០២នាក់ ។

  គិតត្រឹមព្រឹក ថ្ងៃទី២២ ខែមីនា ឆ្នាំ២០២១  មានអ្នកឆ្លងសរុបចំនួន១៧៥៣ នាក់ អ្នកជាសះស្បើយចំនួន ៩៦៧ នាក់ អ្នកកំពុងព្យាបាលចំនួន៧៨១នាក់និងមាន អ្នកស្លាប់ចំនួន៣ នាក់៕

        

...

ដោយ៖សំរិត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print