ខេត្តកណ្ដាល, រសៀលថ្ងៃអង្គារ ១០កើត ខែចេត្រ ឆ្នាំជូត ទោស័ក ពស ២៥៦៤ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ លោកឧត្តមសេនីយ៍ទោ ឈឿន សុចិត្ត ស្នងការនគរបាលខេត្តកណ្តាល ដឹកនាំកិច្ចប្រជុំពង្រឹងសន្តិសុខ សណ្តាប់ធ្នាប់ នៅតាមមណ្ឌលចត្តាឡីស័ក ក្នុងស្រុកកោះធំ។
កិច្ចប្រជុំនេះ ធ្វើឡើងនៅប៉ុស្តិ៍នគរបាលច្រកទ្វារអន្តរជាតិជ្រៃធំ។
បន្ទាប់ពីដឹកនាំកិច្ចប្រជុំរួច លោកឧត្តមសេនីយ៍ទោស្នងការ បានអញ្ជើញចុះត្រួតពិនិត្យ សួរសុខទុក្ខកងកម្លាំង ចែករបាំងមុខវ៉ែនតា និងជែលលាងដៃ ការពារជំងឺកូវីដ-១៩ ដល់កងកម្លាំងដែលមានភារកិច្ច ការពារសន្តិសុខ សណ្តាប់ធ្នាប់ នៅគោលដៅមណ្ឌលចត្តាឡីស័ក ចំនួន ០៦ទីតាំងរួមមាន៖
១-គោលដៅទី១: មណ្ឌលចត្តាឡីស័ក កាស៊ីណូ ហ្រ្គេនដ្រាហ្គនរីសត
២-គោលដៅទី២: មណ្ឌលចត្តាឡីស័ក កាស៊ីណូ ជីនសាខុនហ្គូ
៣-គោលដៅទី៣: មណ្ឌលចត្តាឡីស័ក កាស៊ីណូ កាឡាក់ស៊ី
៤-គោលដៅទី៤: មណ្ឌលចត្តាឡីស័ក កាស៊ីណូ យុងយ័ន
៥-គោលដៅទី៥: មណ្ឌលចត្តាឡីស័ក កាស៊ីណូ ក្រោន
៦-គោលដៅទី៦: មណ្ឌលចត្តាឡីស័ក តំបន់សេដ្ឋកិច្ចឧស្សាហកម្ម ជីន យ៊ុន៕
ដោយ, សុខ ខេមរា