ភ្នំពេញ៖ សមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ (TYDA) បានចូលរួមសហការណ៍ក្នុងយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ។
នេះជាការសម្រេចដោយយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើសុខភាពប្រជាជនកម្ពុជាទូទៅក្នុងរាជធានីភ្នំពេញ តាមបណ្ដាលមណ្ឌលសុខភាពតាមខណ្ឌនីមួយៗ សម្រាប់ផ្ដល់សេវាជូនបងប្អូនប្រជាពលរដ្ឋ។
សូមបញ្ជាក់ថាក្នុងការទទួលបានវ៉ាក់សាំង នឹងចាប់ផ្តើមធ្វើពីថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២១ នេះតទៅក្នុងរយ:ពេលពីរសប្តាហ៍ ។
សូមបញ្ជាក់ថា, រហូតដល់ម៉ោង ០៩:៥០នាទី ព្រឹកថ្ងៃទី ២៣ ខែមីនា ឆ្នាំ២០២១ កម្ពុជាយេីងរកឃេីញករណីជំងឺកូវីដ-១៩ សរុបចំនួន ៣៥នាក់ (ឆ្លងសហគមន៌ ៣៣នាក់ និង នាំចូល ២នាក់) និងមានជាសះស្បេីយ ៣២នាក់ ។ ដូច្នេះចំនួនករណីជំងឺកូវីដ-១៩សរុបកេីន ១៧៨៨នាក់ ចំនួនសំរាកពេទ្យ ៧៨៣នាក់ និងចំនួនជាសះស្បេីយសរុបកេីន ៩៩៩នាក់ និង ស្លាប់ថ្មី ១ សរុបស្លាប់ ៥នាក់ ដដែល ៕
ដោយ, សិលា