ស្ត្រីម្នាក់ធ្វើដំណើរពីភ្នំពេញ មកស្រុកកំពង់ត្រឡាច មានវិជ្ជមានកូវីដ-១៩ អាជ្ញាធរបញ្ជូនទៅភ្នំពេញវិញ ទាំងយប់ !

ចែករំលែក៖

ខេត្តកំពង់ឆ្នាំង, ស្រ្តីម្នាក់ ត្រូវបាក្រុមគ្រូពេទ្យ និង អាជ្ញាធរស្រុកកំពង់ត្រឡាច បញ្ជូនទៅភ្នំពេញវិញ បន្ទាប់ពីបានមកដល់ស្រុកកំពង់ត្រឡាច ហើយរកឃើញថាមានវិជ្ជមានកូវីដ១៩ កិច្ចប្រតិបត្តិការនេះគឺបានធ្វើឡើងនៅយប់ថ្ងៃទី២៤ ខែមីនា ឆ្នាំ២០២១ ស្រុកកំពង់ត្រឡាច។

ស្រ្តីដែលក្រុមគ្រូពេទ្យរកឃើញនេះឈ្មោះ ហីន ថាញ់សុផា ភេទស្រី អាយុ២៨ ឆ្នាំ ធ្វើដំណើរមកពីភូមិស្វាយប៉ាក សង្កាត់ស្វាយប៉ាក ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ ចូលមកភូមិកំពង់ត្រឡាចក្រោម ឃុំកំពង់ត្រឡាចស្រុកកំពង់ត្រឡាច នៅវេលាម៉ោង១៦ និង០០ នាទី និងបានទទួលលទ្ធផលវិជ្ជមានកូវីដ-១៩ ពីក្រុមគ្រូពេទ្យរាជធានីភ្នំពេញ។

ឈ្មោះខាងលើត្រូវបានក្រុមគ្រូពេទ្យមកទទួលដើម្បីព្យាបាលនៅមន្ទីរពេទ្យភ្នំពេញ។ បច្ចុប្បន្ន កម្លាំងនគរបាលស្រុកកំពុងសហការជាមួយអាជ្ញាធរ និងមន្ត្រីសុខាភិបាលស្វែងរកអ្នកពាក់ព័ន្ធជាមួយឈ្មោះខាងលើ៕

...

ដោយ, ចន្ថា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print