ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រក្រុងស្វាយរៀងចុះជួបសំណេះសំណាលដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល ១៤ថ្ងៃ  មុននឹងចាកចេញទៅគេហដ្ឋានវិញ

ចែករំលែក៖

ខេត្តស្វាយរៀង៖ លោក ជូ សុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រក្រុងស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល ១៤ថ្ងៃ នៅទីស្នាក់ការគណបក្សសង្កាត់សង្ឃ័រ មុននឹងចាកចេញទៅគេហដ្ឋានរបស់ពួកគាត់ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ។

ការអំពាវនាវបែបនេះរបស់លោកជូ សុធី និងក្រុមការងារគណៈកម្មាធិការ និងយុវជន ស.ស.យ.ក. ក្រុងស្វាយរៀងក្នុងការចុះអប់រំផ្សព្វផ្សាយស្តីពីការអនុវត្តវិធានការសុវត្ថិភាពបង្ការជំងឺកូវីដ-១៩ រួមទាំងបានធ្វេីការចែកម៉ាស់ បាញ់អាកុល និងចែកផ្ទាំងរូបភាពស្តីពីវិធានការអនាម័យដេីម្បីទប់ស្តាត់ជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល ១៤ថ្ងៃ នៅទីស្នាក់ការគណបក្សសង្កាត់សង្ឃ័រ មុននឹងចាកចេញទៅគេហដ្ឋានរបស់ពួកគាត់វិញនា
ព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។

លោកជូសុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រក្រុងស្វាយរៀងបានមានប្រសាសន៏ថាបន្ទាប់ពីបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល ១៤ថ្ងៃហើយត្រឡប់ទៅគេហដ្ឋានវិញសូមបងប្អូនប្រជាពលរដ្ឋ រស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ពីវិធីរស់នៅឲ្យមានអនាម័យល្អ ដែលមានគោលបំណងធំបំផុតនោះគឺ ចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។

លោកបាន​បញ្ជាក់​ថា​ បច្ចុប្បន្ន​នេះ​ រាជរដ្ឋាភិបាល​កម្ពុជា​ ​ព្រួយបារម្ភ​យ៉ាង​ខ្លាំង​ ចំពោះ​ជំងឺ​កូវីដ​១៩​ កំពុង​តែ​រីករាល​ដាល​ក្នុង​សហគមន៍​ចំនួន ៣លើក​រួច​មក​ហើយ ជា​ពិសេស​ព្រឹត្តិការណ៍​ ២០កុម្ភៈ គឺ​ដោយ​សារ​ការ​មិន​គោរព​តាម​វិធានការ​សុខាភិបាល​ ការ​មិន​អនុវត្តចត្តាឡីស័កមិន​ត្រឹម​ត្រូវ​ ធ្វើ​អោយ​មាន​ការ​ចម្លង​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត​យ៉ាង​ឆាប់រហ័ស​ ។

ដូច្នេះហើយដេីម្បី​ជៀស​ឆ្ងាយ​ពី​ជំងឺ​ដ៏​កាច​សាហាវ​នេះ​ ប្រជាពលរដ្ឋ​ត្រូវ​លាង​ដៃ​ជា​ប្រចាំ​ជា​មួយ​សាប៊ូ​ ឬ​អាល់​កុល​ ពាក់​ម៉ាស់​ រស់​នៅ​គម្លាត​សង្គម​ បេីមិន​ចាំ​បាច់​គឺមិនត្រូវចេញពីផ្ទះនោះទេ៕

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print