ខេត្តស្វាយរៀង៖ លោក ជូ សុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រក្រុងស្វាយរៀងអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល ១៤ថ្ងៃ នៅទីស្នាក់ការគណបក្សសង្កាត់សង្ឃ័រ មុននឹងចាកចេញទៅគេហដ្ឋានរបស់ពួកគាត់ត្រូវអនុវត្តតាមសេចក្តីណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការ ៣ការពារ និង៣កុំ ។
ការអំពាវនាវបែបនេះរបស់លោកជូ សុធី និងក្រុមការងារគណៈកម្មាធិការ និងយុវជន ស.ស.យ.ក. ក្រុងស្វាយរៀងក្នុងការចុះអប់រំផ្សព្វផ្សាយស្តីពីការអនុវត្តវិធានការសុវត្ថិភាពបង្ការជំងឺកូវីដ-១៩ រួមទាំងបានធ្វេីការចែកម៉ាស់ បាញ់អាកុល និងចែកផ្ទាំងរូបភាពស្តីពីវិធានការអនាម័យដេីម្បីទប់ស្តាត់ជំងឺកូវីដ-១៩ ជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល ១៤ថ្ងៃ នៅទីស្នាក់ការគណបក្សសង្កាត់សង្ឃ័រ មុននឹងចាកចេញទៅគេហដ្ឋានរបស់ពួកគាត់វិញនា
ព្រឹកថ្ងៃសុក្រ ១៣កើត ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី២៦ ខែមីនា ឆ្នាំ២០២១។
លោកជូសុធី ប្រធានក្រុមការងារចុះជួយសង្កាត់សង្ឃ័រក្រុងស្វាយរៀងបានមានប្រសាសន៏ថាបន្ទាប់ពីបានធ្វើចត្តាឡីស័កគ្រប់រយ:ពេល ១៤ថ្ងៃហើយត្រឡប់ទៅគេហដ្ឋានវិញសូមបងប្អូនប្រជាពលរដ្ឋ រស់នៅស្អាតដោយមានអនាម័យល្អ ជាមួយនឹងការគេងស្អាត ហូបស្អាត ដើម្បីធ្វើយ៉ាងណាឲ្យពួកគាត់យល់កាន់តែច្បាស់ អំពីការថែទាំសុខភាព ចៀសផុតពីជំងឺកូវីដ១៩ និងជំងឺផ្សេងៗទៀត ដើម្បីធ្វើយ៉ាងណាឲ្យប្រជាពលរដ្ឋបានដឹងច្បាស់ពីវិធីរស់នៅឲ្យមានអនាម័យល្អ ដែលមានគោលបំណងធំបំផុតនោះគឺ ចង់ឃើញប្រជាពលរដ្ឋទាំងអស់មានសុខភាពល្អ និងក្នុងន័យលើកកម្ពស់វិស័យសុខាភិបាលមួយកម្រិតផងដែរ។
លោកបានបញ្ជាក់ថា បច្ចុប្បន្ននេះ រាជរដ្ឋាភិបាលកម្ពុជា ព្រួយបារម្ភយ៉ាងខ្លាំង ចំពោះជំងឺកូវីដ១៩ កំពុងតែរីករាលដាលក្នុងសហគមន៍ចំនួន ៣លើករួចមកហើយ ជាពិសេសព្រឹត្តិការណ៍ ២០កុម្ភៈ គឺដោយសារការមិនគោរពតាមវិធានការសុខាភិបាល ការមិនអនុវត្តចត្តាឡីស័កមិនត្រឹមត្រូវ ធ្វើអោយមានការចម្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀតយ៉ាងឆាប់រហ័ស ។
ដូច្នេះហើយដេីម្បីជៀសឆ្ងាយពីជំងឺដ៏កាចសាហាវនេះ ប្រជាពលរដ្ឋត្រូវលាងដៃជាប្រចាំជាមួយសាប៊ូ ឬអាល់កុល ពាក់ម៉ាស់ រស់នៅគម្លាតសង្គម បេីមិនចាំបាច់គឺមិនត្រូវចេញពីផ្ទះនោះទេ៕
ដោយ៖ យឹម សុថាន