ពលរដ្ឋនៅទីក្រុងញូវយ៉កបង្កើនក្រុមល្បាតការពារជនជាតិអាស៊ី

ចែករំលែក៖

រយៈពេលកន្លងមក មិនត្រឹមតែនៅក្នុងទីក្រុងញូវយ៉កឡើយ គឺនៅទូទាំងសហរដ្ឋអាមេរិកតែងតែកក្រើកដោយសារតែការបាញ់ប្រហារសំដៅទៅលើហាងម៉ាស្សា ស្ប៉ា របស់ជនជាតិអាស៊ី៣កន្លែងផ្សេងគ្នា សម្លាប់មនុស្ស៨នាក់ ក្នុងនោះមាន៦នាក់ជាជនជាតិអាស៊ី ។
ករណីរើសអើងជាតិសាសន៍ ដើមកំណើតអាស៊ីនៅអាមេរិក ក្លាយជាប្រធានបទក្តៅរាល់កិច្ចពិភាក្សានានា។ ក្រុមអ្នកវិភាគបានលើកឡើងថា បញ្ហារើសអើងជាតិសាសន៍បានស៊ីជ្រៅនៅក្នុងសង្គមអាមេរិក។ ប៉ុន្តែបើសម្លឹងមើលពីជ្រុងមួយទៀត ការរើសអើងនោះគឺជាឱកាសដើម្បីអភីវឌ្ឍសង្គមនៅអាមេរិក និងការពារអ្នកទន់ខ្យោច នៅក្នុងប្រទេសនេះ ។
នៅពេលនេះអាជ្ញាធរក្រុងញូវយ៉កបានបង្កើតកម្លាំងស្ម័គ្រចិត្តដែលមានឈ្មោះថា Public Safety Patrol (PSP) ដើរយាមល្បាតនៅតំបន់ដែលមានជនជាតិអាស៊ីរស់នៅពិសេសគឺតំបន់ជនជាតិចិនរស់នៅក្នុងទីក្រុងញូវយ៉ក ។ ក្រុមជនជាតិចិនគឺជាគោលដៅក្នុងការវាយប្រហារពីក្រុមជ្រុលនិយមនៅអាមេរិក ដែលបានចាត់ទុកថាវីរុសកូវីដ-១៩ គឺជាវីរុសចិន បំផ្លាញអាមេរិក។
លោក Richard Lee ប្រធានក្រុម (PSP) បានលើកឡើងថា ក្រុមការពារស្ម័គ្រចិត្តនេះអាចទប់ស្កាត់ទង្វើអាក្រក់ ។ ក្រុមនេះមានទាំងស្ត្រីនិងបុរស ធ្វើការនៅក្នុងស្ថាប័នផ្សេងៗគ្នា មកចូលរួមការពារសហគមន៍។
ក្រុម PSP បានចាប់ផ្តើមយាមល្បាត តាំងពីថ្ងៃទី២២ខែមីនា ដោយមកទល់ពេលនេះ មានសមាជិកស្ម័គ្រចិត្តដល់ទៅ២៤០ នាក់ហើយ អាចនឹងបន្តកើនឡើងទៀត ។ ក្រុមស្ម័គ្រចិត្តយាមល្បាត មិនទាន់ឆ្លងកាត់វគ្គបណ្តុះបណ្តាល ណាមួយឡើយ ប៉ុន្តែពួកគេនឹងចូលរួមហ្វឹកហាត ដើម្បីការពារសហគមន៍។
ក្រៅពីទីក្រុងញូវយ៉ក នៅមានទីក្រុង San Francisco និង Oakland ក៏បានបង្កើតក្រុមការពារទប់ស្កាត់អំពើហិង្សាទៅលើជនជាតិអាស៊ី។ នៅពេលនេះនេះពលរដ្ឋអាស៊ី គឺទីពឹងទៅលើក្រុមជនជាតិអាស៊ីដូចគ្នាដើម្បីការពារ ហើយក៏មានជនជាតិអាមេរិក ជាច្រើនចូលរួមផងដែរ៕ដោយ សាធី

...

រូបភាព៖ THX/TTXVN

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print