អុីស្រាអែល អាចនឹងត្រូវរៀបចំការបោះឆ្នោតលើកទី៥

ចែករំលែក៖

គណៈកម្មាធិការរៀបចំការបោះឆ្នោតអុីស្រាអែល បានប្រកាសលទ្ធផលបោះឆ្នោតលើកទី៤ ក្នុងរយៈពេល២ឆ្នាំកន្លងមក។ លទ្ធផលរាប់សន្លឹកឆ្នោតបាន១០០% ហើយ ដោយមិនមានបេក្ខភាពណាមួយមានសំឡេងគ្រប់គ្រាន់ដើម្បីបង្កើតរដ្ឋាភិបាលឡើយ ។
លទ្ធផល គឺគណបក្ស Likud របស់លោកណេតាន់ យ៉ាហូ និងសម្ពន្ធមិត្តទទួលបាន៥២កៅអី ក្នុងចំណោម១២០កៅអីក្នុងសភា ។ ចំណែក គណបក្សសម្ពន្ធមិត្តទទួលបាន៥៧កៅអី និងពីរគណបក្សទៀតទួលបាន៧កៅអី និង៤កៅអី។
ជាមួយនឹងលទ្ធផលខាងលើ គណបក្សធំៗទាំងពីរកំពុងតែពិភាក្សាគ្នាដើម្បីបង្កើតរដ្ឋាភិបាលថ្មី។ ដើម្បីអាចបង្កើតរដ្ឋាភិបាលបានលុះត្រា តែទទួលបានការគាំទ្រ ៦១កៅអី ។
គណៈកម្មាធិការរៀបចំការបោះឆ្នោតអុីស្រាអែលបានប្រកាសថាមានពលរដ្ឋ៦,៥ លាននាក់គ្រប់លក្ខខណ្ឌបោះឆ្នោត ប៉ុន្តែអ្នកដែលបានទៅបោះឆ្នោតមានតែ៤ ៤៣៥ ០០០នាក់តែប៉ុណ្ណោះ ស្មើនឹង៦៧,៤%។
ប្រសិនបើអុីស្រាអែល នៅតែមិនអាចបង្កើតរដ្ឋាភិបាលបាននោះ ប្រទេសនេះអាចឈានដល់ ការបោះឆ្នោតលើកទី៥ ក្នុងរយៈពេល២ឆ្នាំ៕ ដោយ សាធី


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print