នគរបាលថ្នាក់អនុសេនីយឯកកែវ សុភ័ន្ត ធ្លាក់ខ្លួនឈឺ កូនមានជម្ងឺពិការដង្ហោយរកអ្នកមានចិត្តសប្បុរស

ចែករំលែក៖

ខេត្តព្រះសីហនុៈ ខាងក្រោមនេះគឺជាសារប្រកូកប្រកាសពីអ្នកមានចិត្តសណ្តោសមេត្តាធម៍ តាមរយះការបង្ហោះលើបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុក ដោយនិយាយយ៉ាងដូច្នេះថាៈ អាណិតប្អូនប្រុសខ្លោចចិត្ត!…ដោយបន្តថាៈ
លោកអនុសេនីយឯកកែវ សុភ័ន្ត
ជាអនុផ្នែកក្នុងការិយាល័យអន្តោប្រវេសន៍នៃស្នងការដ្ឋាននគរបាលខេត្តព្រះសីហនុ ។ ប្អូនមានជម្ងឺដាច់សសៃឈាមខួរក្បាលជិត1ឆ្នាំមកហើយ។ ដោយលក់ទ្រព្យសម្បត្តិយកមកព្យាបាលបានត្រឹមដើរអូសជើងខ្វើកៗ (និយាយមិនបាន)។ ជាងនេះទៅទៀតនោះប្អូនមានកូនប្រុសម្នាក់មានជម្ងឺពិការខួរក្បាល(ឆ្គួត)ដែលចាំបាច់ត្រូវចាប់ដាក់ទ្រុងដើម្បីធានាសុវត្ថិភាព។ កូនស្រីច្បងបង្ខំចិត្តឈប់រៀនដើម្បីធ្វើការរកប្រាក់ជួយផ្គត់ផ្គង់គ្រួសារ រីឯប្រពន្ធក្លាយជាកម្មករបកបង្គារបានប្រាក់មួយថ្ងៃសម្រាប់មួយថ្ងៃប៉ុណ្ណោះ។ ដោយខ្វះខាតជីវភាពកាតបើកប្រាក់ខែATMត្រូវបញ្ចាំយកលុយទិញថ្នាំព្យាបាលបន្តរ(បងប្អូនលោះមកវិញហើយតែអាចនឹងបញ្ចាំទៀតក្នុងករណីខ្វះខាត)។ ពេលនេះដោយជួបបញ្ហាខ្វះខាតកាន់តែខ្លាំងខ្ញុំសូមបងប្អូននគរបាលខេត្តព្រះសីហនុជាពិសេសលោកឧត្តមសេនីយទោស្នងការនគរបាលខេត្តព្រះសីហនុមេត្តាជួយប្អូនប្រុសកែវសុភ័ន្តដោយក្តីមេត្តាផងចុះ។ សង្ឃឹមលើស្មារតីសាមគ្គីអាណិតស្រឡាញ់រាប់អានគ្នាក្នុងនាមមិត្តរួមអាជីព អស់លោក លោកស្រី នាយ នាយរងនគរបាល ជារួមនគរបាលខេត្តព្រះសីហនុទាំងមូលពិតជាមិនធ្វើឱ្យមិត្តរួមអាជីពម្នាក់នេះធ្លាក់ក្នុងស្ថានភាពលំបាកនិងឯកោបែបនេះតទទៅទៀតឡើយ..។ សូមគោរពនិងអរគុណជាអតិបរិមា
..។លោកស្នងការអាចមិនទាន់ជ្រាបដូច្នេះសំណូមពរអស់លោកបងប្អូនសូមជួយshareដើម្បីបានជ្រាបដល់លោកស្នងការបានជ្រាបផង ៕ សុខ ខេមរា

image image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print