Updated: មេខ្លោងចែកចាយនិងជួញដូរគ្រឿងញៀនចំនួន២នាក់ត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំចាប់ឃាត់ខ្លួន

ចែករំលែក៖

ខេត្តត្បូងឃ្មំុៈ កម្លាំងសមត្ថកិច្ចចម្រុះខេត្តត្បូងឃ្មុំ បានចុះឆែកឆេរលំនៅដ្ឋាននិងចាប់ឃាត់ខ្លួនជនសង្ស័យចំនួន២នាក់ជាមេខ្លោងជួញដូរគ្រឿង ញៀនដ៏សកម្មនៅក្នុងមូលដ្ឋាន។

ប្រតិបត្តការនេះធ្វើរឡើង កាលពីវេលាម៉ោង១០និង៤០ នាទីព្រឹក ថ្ងៃទី ៣ ខែមីនា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិ ដូង ឃុំថ្មពេជ្រ ស្រុក_ ខេត្តត្បូងឃ្មុំ។
លោក វរសេនីយ៍ ឡុង សារិន អធិការ រងនគរបាល ស្រុកត្បូងឃ្មុំបាន បញ្ជាក់ឱ្យដឹងថា កំលាំងសមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ ដឹកនាំដោយ លោក ទៀវ ពណ្ណរាយ ព្រះរាជ អាជ្ញា រង អមសាលាដំបូងខេត្ត និងលោក វរៈសេនីយ៍ ជា ជឿន នាយការិយាល័យប្រឆាំង គ្រឿងញៀនខេត្ត បានធ្វើការឆែកលំនៅដ្ឋាន ឈ្មោះ ស្វាយ ហ៊ាក ភេទស្រី នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បងឃ្មុំ ខេត្តត្បូងឃ្មុំ។
លោកបន្តថា ជា លទ្ធផលសម្មត្ថកិច្ចរកឃើញម្សៅក្រាមពណ៍ស សង្ស័យថ្នាំញៀន 0១ កញ្ចប់ និងបានឃាត់ខ្លួនជនសង្ស័យ ចំនួន 0២ នាក់ ទី១ ឈ្មោះ ពូក ធា ភេទប្រុស អាយុ ៣៦ឆ្នាំ រស់នៅភូមិដូង ឃុំថ្មពេជ្រ ស្រុកត្បូងឃ្មុំ
ទី២ ឈ្មោះ ស៊ាក អូន ភេទប្រុស អាយុ៤១ឆ្នាំ នៅភូមិដូងឃុំថ្មពេជ្រ ស្រុក ត្បូងឃ្មុំ។
បច្ចុប្បន្នជន សង្ស័យទាំង ២នាក់ត្រូវ សមត្ថកិច្ចនគរបាលស្រុកត្បូងឃ្មុំ កំពុងធ្វើការសាកសួរ ដើម្បីកសាងសំណុំរឿង បញ្ជូនទៅតុលាការ ចាត់ការតាមនិតិវិធីច្បាប់៕វណ្ណះ

...

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print