ជនសង្ស័យញៀនថ្នាំ៧នាក់ត្រូវបានសមត្ថកិច្ចធ្វើការកោះហៅនិងសាកសួរពាក់ពន្ធ័និងករណីប្រើប្រាស់ថ្នាំញៀន

ចែករំលែក៖

ខេត្តស្វាយរៀងៈយុវជនជាជនសង្ស័យញៀនថ្នាំ៧នាក់ត្រូវបានសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងធ្វើការកោះហៅនិងសាកសួរពាក់ពន្ធ័និងករណីប្រើប្រាស់ថ្នាំញៀន។

ការកោះហៅសាកសួរនេះបានធ្វើឡើងកាលពីវេលាម៉ោង
៤ៈ៣០ នាទីទៀបភ្លឹឈានចូលថ្ងៃទី៣មីនាឆ្នាំ២០១៦នៅចំនុចក្នុង ភូមិ រោងបន្លែ សង្កាត់
ស្វាយរៀង ក្រុង ស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានអោយដឹងថាយុវជនសង្ស័យមាន១ឈ្មោះ វ៉ាន់ ដាវីត អាយុ១៧ ឆ្នាំ មុខរបរ អ៊ុតម៉ូតូសរស់នៅភូមិ មេភ្លើង សង្កាត់ស្វាយរៀង ក្រុង ស្វាយរៀង ២ ឈ្មោះ ប៊ុន សុខជា អាយុ ១៨ ឆ្នា មុខរបរ សិស្ស រស់នៅភូមិ ចុងព្រែក សង្កាត់ ស្វាយរៀង ក្រុងស្វាយរៀងទី៣ ឈ្មោះ សំ សូនី អាយុ១៦ ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិស្រះវង់ សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។៤ ឈ្មោះ ព្រំ រតនា ហៅ រៀវ អាយុ ១៦ ឆ្នាំ មុខរបរ កម្មកររស់នៅភូមិ មេភ្លើងសង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង។
៥ ឈ្មោះ ឆាយ ឧត្ដម្ភ ហៅ ម៉ូ អាយុ ១៦ ឆ្នាំ មុខរបរគ្មាន រស់នៅភូមិ រោងបន្លែ សង្កាត់
ស្វាយរៀង ក្រុង ស្វាយរៀង។
៦ ឈ្មោះ សុខ ផានិត ហៅ ពេជ្រ
អាយុ ១៦ ឆ្នាំ មុខរបរសិស្ស រស់នៅភូមិ ព្រៃឆ្លាក់ សង្កាត់ព្រៃឆ្លាក់ ក្រុង ស្វាយរៀង។
និង៧ ឈ្មោះ ភឹម ធារិទ្ធ ហៅ ធី អាយុ ១៧ ឆ្នាំ មុខរបរ គ្មានរស់នៅ ភូមិ ស្វាយរៀង សង្កាត់ ស្វាយរៀង ក្រុង ស្វាយរៀង ។
ប្រភពបន្តថាក្រោយពី លទ្ធផលការធ្វើតេស្ដិ៍ ទឹកនោមឃើញថាមុខសញ្ញាសង្ស័យទាំង ០៧ នាក់ខាងលើសុទ្ធតែមានសារធាតុញៀននៅក្នុង
ទឹកនោម ទាំងអស់ ។
បច្ចុប្បន្ន ជនសង្ស័យទាំង៧នាក់ត្រូវបានសមត្ថកិច្ចបញ្ជូនទៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងចាត់ការបន្តតាមច្បាប់។

...

image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print