លោក ស្រី ពេជ ចន្ទមុន្នី បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ មណ្ឌលសុខភាពទួលគោក

ចែករំលែក៖

ភ្នំពេញ៖ លោក ស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ឧត្តមភរិយាលោក ហ៊ុន ម៉ាណែត បានអញ្ជើញចុះត្រួតពិនិត្យទីតាំងចាក់វ៉ាក់សាំងកូវីដ-១៩ ជូនបងប្អូនប្រជាពលរដ្ឋដែលមានអាយុ៦០ឆ្នាំឡើងទៅ មណ្ឌលសុខភាពទួលគោក នៅពេលរសៀល ថ្ងៃទី២៨ ខែមិនា ឆ្នាំ២០២១។

ក្រុមគ្រូពេទ្យសម្តេចតេជោ ប្រឆាំងកូវីដ១៩ បានបំពេញភារកិច្ចមនុស្សធម៌ប្រកបដោយមោទនភាពក្នុងការចូលរួមទប់ស្កាត់ការរីករាលដាលជំងឺកូវីដ-១៩ ជូនដល់ប្រជាពលរដ្ឋក្នុងរាជធានីភ្នំពេញ និងចូលរួមយ៉ាងសកម្មជាមួយវិទ្យាស្ថានជាតិ សុខភាពសាធារណ: និង ក្រសួងសុខាភិបាល។

សូមបញ្ជាក់ថា នេះជាការសម្រេចយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់របស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា លើសុខភាពប្រជាជនកម្ពុជាទូទៅក្នុងរាជធានីភ្នំពេញ តាមបណ្ដាលមណ្ឌលសុខភាពតាមខណ្ឌនីមួយៗ ៕

...

ដោយ, សិលា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print