ភ្នំពេញ, បើតាមការប្រមាញ់រូបថត ពីលោក ហ៊ុន ម៉ាណែត និងលោកស្រី ពេជ ចន្ទមុន្នី
រូបប៉ុន្មានសន្លឹក រាល់សកម្មភាពការងារ បានបង្កប់អត្ថន័យជ្រាលជ្រៅ! លែងខ្វល់ពីឋានៈ ស្វាមីភរិយាមួយគូនេះ ចូលរួមយ៉ាងសកម្ម ក្នុងរឿងទប់ស្កាត់កូវីដ-១៩ សូម្បីតែកូនៗជាទីស្រឡាញ់ ក៏គ្មានពេលបានបំពេញកាតព្វកិច្ចថែទាំ ថ្នាក់ថ្នម , តើគាត់បំពេញការងារនេះដើម្បីអ្នកណា !
និយាយរួម ! ពិតណាស់ ! ស្វាមីភរិយាមួយគូនេះ គឺ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែតប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ និង លោកស្រី ពេជ ចន្ទមុន្នី អនុប្រធានក្រុមប្រឹក្សាភិបាលសមាគមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្តេចតេជោ (TYDA) ដែលត្រូវជាកូនប្រុសច្បង និងកូនប្រសារស្រីរបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ចូលរួមយ៉ាងសកម្មគួរឲ្យកត់សម្គាល់ ក្នុងរឿងជំងឺកូវីដ-១៩នេះ ប្រកបដោយកត្តាទទួលខុសត្រូវ។
ទន្ទឹមនឹងនេះ ខណៈ ការរីករាលដាលនៃជំងឺកូវីដ-១៩ កាន់តែស្មុគស្មាញទៀតនោះ គេឃើញថា ប្រជាជនខ្មែរជាច្រើនណាស់ បង្ហាញការព្រួយបារម្ភ ក្នុងការចេញទៅក្រៅផ្ទះ ធ្វើការជាមួយមនុស្សមកពីកន្លែងផ្សេងៗគ្នា បើទោះបីយើងប្រយ័ត្ន បើអ្នកជំុវិញយើងនៅតែធ្វេសប្រហែស នោះជំងឺនេះមានហានិភ័យខ្ពស់ក្នុងការឆ្លងមកយើងដែរ។
គួរបញ្ជាក់ថា សម្រាប់គូស្វាមីភរិយាមួយគូនេះវិញ ប្រែជាផ្ទុយស្រឡះទៅវិញ ទោះបីមានឋានៈខ្ពង់ខ្ពស់ យ៉ាងណាក្តី តែសម្រាប់ពួកគាត់វិញគឺ បែរជាស្ម័គ្រចិត្តចុះជួយផ្ទាល់ ដោយមិនភ័យខ្លាចឆ្លងជំងឺ មិនខ្វល់ពីយសសក្តិ លះបង់សេចក្តីសុខខ្លួនទាំងមូល ដើម្បីចូលទៅប្រលូកពេញទំហឹង ក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដនេះ ។ លើសពីនេះទៅទៀត ប្រសិនបើត្រឹមតែប្រាប់នោះ បងប្អូននឹងពិបាកជឿណាស់ ប៉ុន្តែ រូបភាពប៉ុន្មានសន្លឹកខាងក្រោមនេះ នឹងបញ្ជាក់ឲ្យមហាជនច្បាស់តែម្តង អ្នកទាំងពីរស៊ូចាប់ដៃប្តីប្រពន្ធ ទុក្ខរួមទុក្ខ ឃ្លាតឆ្ងាយពីកូនៗជាទីស្រលាញ់ ចំណាយពេលទាំងយប់ទាំងថ្ងៃ ជួយគ្នារួមគ្នាដោយមិនគិតមុខមាត់ ជាដើម៕
ដោយ , សិលា