ខេត្តស្ទឹងត្រែង នៅរសៀលថ្ងៃចន្ទ ១រោច ខែចេត្រ ឆ្នាំជូត ទោស័ក ព.ស.២៥៦៤ ត្រូវនឹងថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១លោក ម៉ុម សារឿន អភិបាល នៃគណៈអភិបាលខេត្ត និងជាប្រធានគណៈកម្មការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ខេត្ត បានអញ្ជើញចុះត្រួតពិនិត្យមណ្ឌលចត្តាឡីស័កកម្រិត១ នៅសាលាបឋមសិក្សា ស្រឡៅ មានចំនួន ០៣បន្ទាប់ សម្រាប់ធ្វើជាកន្លែងធ្វើមណ្ឌលចត្តាឡីស័ក ពិនិត្យ ថែទាំ និងព្យាបាលជំងឺកូវីដ-១៩ ទីតាំងនេះស្ថិតនៅក្នុងភូមិស្រឡៅ ឃុំអន្លង់ជ្រៃ ស្រុកថាឡាបរិវ៉ាត់ ជាប់ព្រំប្រទល់ខេត្តស្ទឹងត្រែង និងខេត្តព្រះវិហារ។ ដោយមានការចូលរួមពី គណៈអភិបាលស្រុកថាឡាបរិវ៉ាត់ ថ្នាក់ដឹកនាំមន្ទីរ អង្គភាព និងមន្រ្តីជំនាញពាក់ព័ន្ធមួយចំនួនទៀត៕
...
ដោយ, សិលា