ស៊ីម៉ាក់ កំពុងសិក្សាកម្មវិធីស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ-១៩នៅកម្ពុជា

ចែករំលែក៖

ភ្នំពេញ, នៅថ្ងៃទី២៩​ ខែមីនា​ ឆ្នាំ២០២១​ម្សិលមិញនេះ​ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល​ ក្រុមការងាររបស់ក្រសួងសុខាភិបាល​ (សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល)​និងអង្គភាពសុីម៉ាក់បានជួបពិភាក្សាគ្នាជាលេីកទី១​ ដេីម្បីដំណេីការការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។

លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ សូមអរគុណក្រុមសាស្ត្រាចារ្យវិទ្យាសាស្ត្រសុខាភិបាល​ ដែលមានស្មារតីនិងឆន្ទះរួមគ្នាជាកំលាំងតែមួយក្នុងការដំណេីការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតកូវីដ១៩នេះ​ ឱ្យបានឆាប់តាមតែអាចធ្វេីទៅបាន។
លោក ហេង រតនា សូមបញ្ជាក់ជាថ្មីថា ភារកិច្ចនេះត្រូវអភិវឌ្ឍន៍តាមស្តង់ដាសុវត្ថិភាពសុខភាពសាធារណ:​ និងដេីម្បីចូលរួមក្នុងការបង្កេីនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩! ។​ ការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ​ កំពុងដំណេីរការជាមួយក្តីសង្ឃឹមនិងភាពជឿជាក់!! ៕

...

ប្រភព: ទទក

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print