ភ្នំពេញ, នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ម្សិលមិញនេះ នៅសកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល ក្រុមការងាររបស់ក្រសួងសុខាភិបាល (សកលវិទ្យាល័យវិទ្យាសាស្ត្រសុខាភិបាល)និងអង្គភាពសុីម៉ាក់បានជួបពិភាក្សាគ្នាជាលេីកទី១ ដេីម្បីដំណេីការការងារស្រាវជ្រាវនិងអភិវឌ្ឍន៍បច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩។
លោក ហេង រតនា ប្រតិភូរាជរដ្ឋាភិបាល ទទួលបន្ទុកជា អគ្គនាយកស៊ីម៉ាក់ សូមអរគុណក្រុមសាស្ត្រាចារ្យវិទ្យាសាស្ត្រសុខាភិបាល ដែលមានស្មារតីនិងឆន្ទះរួមគ្នាជាកំលាំងតែមួយក្នុងការដំណេីការស្រាវជ្រាវនិងអភិវឌ្ឍន៍សុនខហិតកូវីដ១៩នេះ ឱ្យបានឆាប់តាមតែអាចធ្វេីទៅបាន។
លោក ហេង រតនា សូមបញ្ជាក់ជាថ្មីថា ភារកិច្ចនេះត្រូវអភិវឌ្ឍន៍តាមស្តង់ដាសុវត្ថិភាពសុខភាពសាធារណ: និងដេីម្បីចូលរួមក្នុងការបង្កេីនប្រសិទ្ធភាពប្រយុទ្ធប្រឆាំងជម្ងឺកូវីដ១៩! ។ ការអភិវឌ្ឍបច្ចេកទេសសុនខហិតរកអ្នកផ្ទុកវីរុសកូវីដ១៩នេះ កំពុងដំណេីរការជាមួយក្តីសង្ឃឹមនិងភាពជឿជាក់!! ៕
ប្រភព: ទទក