ប្ដី​ថៃ​មាន​ប្រពន្ធ​ខ្មែរ​ធ្វើ​មេ​តុងទីន​ប្រ​មូល​លុយរាប់​ម៉ឺន​ដុល្លារ​គេចខ្លួន​បាត់​ កូនៗ​ផ្អើល

ចែករំលែក៖

​ខេត្ដមណ្ឌលគិរី​ ៖​ កូនៗ​តុងទីន​ជា​ ច្រើន​នាក់​បាន​ប្រតិកម្ម​ប្រមូលផ្ដុំ​គ្នា​នៅ​ មុខ​ផ្ទះ​មេ​តុងទីន​បំណង​សម្រុកចូល​យក​ សម្ភារ​ខណៈ​បាត់​មេ​តុងទីន​តែ​ត្រូវ​បាន​សមត្ថកិច្ច​រារាំង​និង​ឱ្យ​ដាក់​ពាក្យបណ្ដឹង​ ទៅ​តុលាការ​ដើម្បី​ធ្វើ​តាម​ផ្លូវច្បាប់​ ។​

​ករណី​ខាងលើ​នេះ​បង្ក​ឱ្យ​ភ្ញាក់ផ្អើល​នៅ​ ព្រឹក​ថ្ងៃ​ទី​១៧​ ខែកក្កដា​ ឆ្នាំ​២០១៥​ ឋិត​នៅ​ក្នុងភូមិ​កណ្ដាល​ សង្កាត់​ស្ពាន​មាន​ជ័យ​ ក្រុង​សែន​មនោ​រម្យ​ ខេត្ដ​មណ្ឌលគិរី​ ។​

​កូន​តុងទីន​ម្នាក់​ក្នុង​ចំណោម​កូន​តុង​ ទី​ន​ឯទៀត​បាន​និយាយ​ថា​ មេ​តុងទីន​ដែល​ ស្ពាយ​លុយ​រត់​ ប្ដី​ជា​ជនជាតិ​ថៃ​គេ​ហៅ​ ឈ្មោះ​ ថៃៗ​ អាយុ​ប្រហែល​៤២​ឆ្នាំ​ មាន​ ប្រពន្ធ​ជា​ជនជាតិ​ខ្មែរ​ រស់នៅ​ចំណុច​កើត​ហេតុ​​។​ កូន​តុងទីន​រូប​នេះ​បានឱ្យ​ដឹង​ថា​ លុយ​ ដែល​មេ​តុងទីន​ទាំង​២​នាក់​វេច​ប្រមូល​ គេច​ចេញពីផ្ទះ​មាន​រាប់​លា​នា​រៀល​និង​ រាប់​ម៉ឺន​ដុល្លារ​ព្រោះ​កូន​តុងទីន​ម្នាក់ៗ​ បាន​លេង​ជា​ច្រើន​ក្បាល​។​ អ្នកខ្លះ​មាន​ពី​ ២០​ទៅ​៣០​ក្បាល​ មាន​ទាំង​អាជីវករ​ សមត្ថកិច្ច​មួយ​ចំនួន​និង​មន្ដ្រីរាជការ​ ផង​។​

​កូន​តុងទីន​បញ្ជាក់​ថា​ មានកូន​តុងទីន​ ខ្លះ​លេង​មួយ​ក្បាល​ចាប់ពី​៥​ម៉ឺន​រៀល​ ២០​ម៉ឺន​រៀល​ ដេញ​ប្រចាំ​ថ្ងៃ​។​ អ្នកខ្លះ​ ទៀត​លេង​មួយ​ក្បាល​១០០-២០០​ដុល្លារ​ ដេញ​១​ស​ប្ដា​ហ៍​ម្ដង​ រីឯ​អ្នកខ្លះ​ទៀត​លេង​ ១​ក្បាល​៥០០​ដុល្លារ​ កន្លះ​ខែ​ដេញ​ម្ដង​ ។​ ដូច្នេះ​លុយ​ដែល​មេ​តុងទីន​ជនជាតិ​ថៃ​ យកប្រពន្ធ​ខ្មែរ​រត់​បាត់​ពី​ផ្ទះ​នេះ​មាន​ចំនួន​ រាប់​ម៉ឺន​ដុល្លារ​ឯណោះ​ ។​

​តាម​អ្នក​ភូមិ​ឱ្យ​ដឹង​ថា​ ផ្ទះ​ដែល​មេ​ តុងទីន​ស្នាក់​នៅ​រាល់​ថ្ងៃនេះ​ជា​ផ្ទះ​ឪពុក​ របស់​ប្រពន្ធ​ជនជាតិ​ថៃ​ដែល​ចេញ​បាត់​ ពី​ផ្ទះ​នេះ​ ។​

ជុំវិញ​ករណី​នេះ​ស្នងការ​រង​ខេត្ដ​មណ្ឌល​ គិរី​ លោក​ សូ​ សុវណ្ណ​ បានឱ្យ​ដឹង​ថា​ ករណី​វិវាទ​រវាង​មេ​តុ​ទី​ន​រត់​និង​កូន​តុង​ ទី​ន​នេះ​សមត្ថកិច្ច​បាន​ទទួល​ពាក្យបណ្ដឹង​ ពី​កូន​តុងទីន​រួច​ហើយៗ​មន្ដ្រី​ជំនាញ​បាន​ នឹង​កំពុង​ធ្វើ​កិច្ច​សហ​ប្រ​តិ​បត្ដ​ការ​ទៅ​ បណ្ដារ​សមត្ថកិច្ច​តាម​ខេត្ដ​-​ក្រុង​នានា​ ដើម្បី​ឃាត់ខ្លួន​មេ​តុងទីន​ខាងលើ​នេះ​ ។​

​តាម​មន្ដ្រី​តុលាការ​បានឱ្យ​ដឹង​ដែរ​ថា​ ករណី​នេះ​លោក​ សូ​ សុ​វិឡា​ ព្រះរាជ​ អាជ្ញា​រង​អម​សាលាដំបូង​ខេត្ដមណ្ឌលគិរី​បាន​ចេញ​ដីកា​បង្ក្រាប​ឱ្យ​សមត្ថកិច្ច​គ្រប់​ ល​*​ំ​ដាប់​ថា្ន​ក់តាម​ចាប់ខ្លួន​មេ​តុងទីន​ទាំង​ ២​នាក់​ប្ដី​ប្រពន្ធ​នេះ​ក្នុង​បទ​ឆបោក​ ។​

​គួរ​បញ្ជាក់​ថា​ ករណី​មេ​តុងទីន​ប្រមូល​ លុយ​កូន​រួច​វេច​បង្វិច​កើត​មាន​ជា​ញឹក​ ញាប់​ តែ​ករណី​បែប​នេះ​ចុង​ក្រោយ​កូន​ តុងទីន​បាន​ត្រឹម​សោកា​ប៉ុណ្ណោះ​ ៕​ ឦសាន​

mondokiri-5

mondokiri-4

mondokiri

mondokiri-6

mondokiri-11

mondokiri-21

...

mondokiri-3

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print