ខេត្តកំពង់ចាម; ក្នុងរយះពេល២ថ្ងៃកំលាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តបានចុះទៅសហការបង្រ្កាបជាមួយកំលាំងនគរបាលស្រុកបាធាយ ដោយឃាត់ខ្លួននូវមុខសញ្ញាជួញដូរថ្នាំញៀនក្នុងមូលដ្ឋានបានចំនួន៣នាក់ជាបន្តបន្ទាប់។
លោកវរសេនីយ៍ទោ សោម រស់ នាយការិយាល័យនគរបាលប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកំពង់ចាមបានឲដឹងថា នៅវេលាម៉ោង៩,០០នាទីនិងម៉ោង១២,០០នាទី ថ្ងៃទី១៥ ខែកក្តដា ឆ្នាំ០១៥ កំលាំងនគរបាលប្រឆាំគ្រឿងញៀនខេត្តបានចុះសហការ ជាមួយ កំលាំងអធិការដ្ឋាន នគរបាលស្រុកបាធាយ ធ្វើរការបង្ក្រាបចាប់ឃាត់ខ្លួន មេចែកចាយ ជួញដូរ នឹងប្រើប្រាស់គ្រឿងញៀន នៅចំណុចភូមិ-ឃុំ ផ្អាវ ស្រុកបាធាយ បានចំនួន ២នាក់ ទី១ឈ្មោះ អុល រត្ន័ ភេទប្រុស អាយុ២៨ឆ្នាំ មានដីការឲនាំខ្លួនស្រាប់ ទី២ឈ្មោះ ចាន់ វី ភេទប្រុស អាយុ២៦ឆ្នាំ អ្នកទាំងពីរស់នៅក្នុងភូមិ-ឃុំផ្អាវ ស្រុកបាធាយ ខេត្តកំពង់ចាម។
លោកបន្តឲដឹងថា ក្នុងនោះកំលាំងយើង ដកហូតបានថ្នាំញៀនបានចំនួន២១កញ្ចប់តូច ស្មើ ១កញ្ចប់ធំ ។
លោកបានបញ្ជាក់ឲដឹងបន្ថែមថា បន្ទាប់ពីបង្រ្កាបជនសង្ស័យខាងលើរួចមកកំលាំងជំនាញស្ថិតក្រោមការដឹកនាំរបស់លោកបានពន្លាតដែនសម្មត្ថកិច្ចនិងករណីខាងលើឈានទៅឃាត់ខ្លួននូវមុខសញ្ញារបន្តទៀតដោយនៅថ្ងៃទី១៦ ខែកក្តដា ឆ្នាំ២០១៥បានចុះឆែកឆេផ្ទះ ឈ្មោះ ជា គឹមហួយ ភេទស្រី អាយុ៥២ឆ្នាំ នៅភូមិ-ឃុំផ្អាវ រកឃើញថ្នាំងញៀនចំនួន១២កញ្ចប់តូចទៀតនឹងបានឃាត់ខ្លួនឈ្មោះ ជា គឹមហួយ ( ម្ចាស់ផ្ទះ ) យកមកអធិការដ្ឋាននគរបាលស្រុកដើម្បី បំពេញបែបបទតាមនិតិវិធី ។
លោកនាយការិយាល័យ ក៏បានប្រាប់ឲដឹងដែរថា ករណីនេះជនសង្ស័យរួមនិងវត្ថុតាងត្រូវបានកំលាំងនគរបាលជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងចាត់ការតាមច្បាប់៕វណ្ណះ