ខេត្ដមណ្ឌលគិរី ៖ កូនៗតុងទីនជា ច្រើននាក់បានប្រតិកម្មប្រមូលផ្ដុំគ្នានៅ មុខផ្ទះមេតុងទីនបំណងសម្រុកចូលយក សម្ភារខណៈបាត់មេតុងទីនតែត្រូវបានសមត្ថកិច្ចរារាំងនិងឱ្យដាក់ពាក្យបណ្ដឹង ទៅតុលាការដើម្បីធ្វើតាមផ្លូវច្បាប់ ។
ករណីខាងលើនេះបង្កឱ្យភ្ញាក់ផ្អើលនៅ ព្រឹកថ្ងៃទី១៧ ខែកក្កដា ឆ្នាំ២០១៥ ឋិតនៅក្នុងភូមិកណ្ដាល សង្កាត់ស្ពានមានជ័យ ក្រុងសែនមនោរម្យ ខេត្ដមណ្ឌលគិរី ។
កូនតុងទីនម្នាក់ក្នុងចំណោមកូនតុង ទីនឯទៀតបាននិយាយថា មេតុងទីនដែល ស្ពាយលុយរត់ ប្ដីជាជនជាតិថៃគេហៅ ឈ្មោះ ថៃៗ អាយុប្រហែល៤២ឆ្នាំ មាន ប្រពន្ធជាជនជាតិខ្មែរ រស់នៅចំណុចកើតហេតុ។ កូនតុងទីនរូបនេះបានឱ្យដឹងថា លុយ ដែលមេតុងទីនទាំង២នាក់វេចប្រមូល គេចចេញពីផ្ទះមានរាប់លានារៀលនិង រាប់ម៉ឺនដុល្លារព្រោះកូនតុងទីនម្នាក់ៗ បានលេងជាច្រើនក្បាល។ អ្នកខ្លះមានពី ២០ទៅ៣០ក្បាល មានទាំងអាជីវករ សមត្ថកិច្ចមួយចំនួននិងមន្ដ្រីរាជការ ផង។
កូនតុងទីនបញ្ជាក់ថា មានកូនតុងទីន ខ្លះលេងមួយក្បាលចាប់ពី៥ម៉ឺនរៀល ២០ម៉ឺនរៀល ដេញប្រចាំថ្ងៃ។ អ្នកខ្លះ ទៀតលេងមួយក្បាល១០០-២០០ដុល្លារ ដេញ១សប្ដាហ៍ម្ដង រីឯអ្នកខ្លះទៀតលេង ១ក្បាល៥០០ដុល្លារ កន្លះខែដេញម្ដង ។ ដូច្នេះលុយដែលមេតុងទីនជនជាតិថៃ យកប្រពន្ធខ្មែររត់បាត់ពីផ្ទះនេះមានចំនួន រាប់ម៉ឺនដុល្លារឯណោះ ។
តាមអ្នកភូមិឱ្យដឹងថា ផ្ទះដែលមេ តុងទីនស្នាក់នៅរាល់ថ្ងៃនេះជាផ្ទះឪពុក របស់ប្រពន្ធជនជាតិថៃដែលចេញបាត់ ពីផ្ទះនេះ ។
ជុំវិញករណីនេះស្នងការរងខេត្ដមណ្ឌល គិរី លោក សូ សុវណ្ណ បានឱ្យដឹងថា ករណីវិវាទរវាងមេតុទីនរត់និងកូនតុង ទីននេះសមត្ថកិច្ចបានទទួលពាក្យបណ្ដឹង ពីកូនតុងទីនរួចហើយៗមន្ដ្រីជំនាញបាន នឹងកំពុងធ្វើកិច្ចសហប្រតិបត្ដការទៅ បណ្ដារសមត្ថកិច្ចតាមខេត្ដ-ក្រុងនានា ដើម្បីឃាត់ខ្លួនមេតុងទីនខាងលើនេះ ។
តាមមន្ដ្រីតុលាការបានឱ្យដឹងដែរថា ករណីនេះលោក សូ សុវិឡា ព្រះរាជ អាជ្ញារងអមសាលាដំបូងខេត្ដមណ្ឌលគិរីបានចេញដីកាបង្ក្រាបឱ្យសមត្ថកិច្ចគ្រប់ ល*ំដាប់ថា្នក់តាមចាប់ខ្លួនមេតុងទីនទាំង ២នាក់ប្ដីប្រពន្ធនេះក្នុងបទឆបោក ។
គួរបញ្ជាក់ថា ករណីមេតុងទីនប្រមូល លុយកូនរួចវេចបង្វិចកើតមានជាញឹក ញាប់ តែករណីបែបនេះចុងក្រោយកូន តុងទីនបានត្រឹមសោកាប៉ុណ្ណោះ ៕ ឦសាន