រថយន្តវីហ្គោបើកបុករឺម៉កម៉ូតូពីក្រោយបណ្តាលអោយស្លាប់ម្នាក់របួសម្នាក់នៅកៀនស្វាយ

ចែករំលែក៖

ខេត្តកណ្តាល:បុរសម្នាក់ បានស្លាប់នៅកន្លែងកើតហេតុនិងម្នាក់ទៀតរងរបួសស្រាលក្នុងករណីគ្រោះថ្នាក់ចរាចរបង្កឡើងដោយអ្នកបើកបររថយន្តវីហ្គោជាជនជាតិចិនបើកបុករ៉ឺម៉កម៉ូតូពីក្រោយពេញទំហ៊ឹងបណ្តាលមធ្យោបាយទាំង២គ្រឿងធ្លាក់ចេញពីផ្លូវ កាលពីវេលា ម៉ោង៥,៤០នាទីព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ នៅលើ កំណាត់ផ្លូវជាតិលេខ១ ចន្លោះ គីឡូម៉ែត្រលេខ៤៩-៥០ ភូមិ សំរោងក្អែ ឃុំសំរោងធំ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។
រថយន្តបង្កម៉ាក់តូយូតា វីហ្គោ ពណ៍ខ្មៅ ភ្នំពេញ2Y-8897 បើកបរដោយឈ្មោង៉ គីមហ៊ី ភេទប្រុស អាយុ៥៨ឆ្នាំ ជនជាតិម៉ាឡេស៊ី ស្នាក់នៅផ្ទះជួលភូមិឫស្សី សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះដែលស្លាប់ មានឈ្មោះគឹង ឆិល ភេទប្រុស អាយុ៣២ឆ្នាំ មុខរបររត់រ៉ឺម៉កម៉ូតូ មានទីលំនៅភូមិកោះតេជោ ឃុំគគីរធំ ស្រុកកៀនស្វាយ ខេត្តកណ្តាល ស្លាប់នៅកន្លែងកើតហេតុ និងម្នាក់ទៀតដែលរួមដំណើរជាមួយរងរបួសស្រាលមានឈ្មោះមួន សាម៉ៃ ភេទប្រុស អាយុ៣៥ឆ្នាំ មានទីលំនៅ ជា មួយគ្នា ។
លោកហង្ស ផាន់ណារ៉ា នាយផ្នែកសណ្តាប់ធ្នាប់ចរាចរស្រុកកៀនស្វាយបានអោយដឹងថា មុនពេលកើតហេតុជន រងគ្រោះទាំង២នាក់បានបើករ៉ឺម៉កម៉ូតូក្នុងទិសដៅពីអ្នកលឿងទៅភ្នំពេញ ដោយឡែករថ យន្តបើកបរ ក្នុងល្បឿនលឿន ទិសដៅស្របគ្នា ។ មកដល់ កន្លែងកើតហេតុអ្នកបើកបររថយន្តវីហ្គោមានបំណងបើកប្រជែងរ៉ឺម៉កម៉ូតូក្នុងស្ថានភាពផ្លូវមានឧបសគ្គ ។គ្រានោះក៍មាន រថយន្តដឹកទំនិញធន់ធំបើកមកពីមុខទិសដភបញ្ច្រាស់គ្នា ធ្វើអោយអ្នកបើកបររថយន្តវីហ្គោគេចចូលមកស្តាំដៃរបស់ខ្លួនបណ្តាលអោយបុកចំពីក្រោយរ៉ឺម៉កម៉ូតូរុញធ្លាក់ចេញពីផ្លូវជាតិស្លាប់ម្នាក់ របួសស្រាលម្នាក់ ចំណែករថយន្តវីហ្គោដែលបង្កបទល្មើសចរាចរក្រឡាប់២ត្រឡប់របួសអ្នកបើកបររថយន្ត ហើយត្រូវសមត្ថកិច្ចឃាត់ខ្លួន ។
ក្រោយកើតហេតុមធ្យោ បាយទាំង២គ្រឿងត្រូវបានសមត្ថកិច្ចស្ទូចយកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចាត់ការតាមផ្លូវច្បាប់ ៕សណ្តោស

image image image image image

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print