ខេត្តស្វាយរៀង, រដ្ឋបាលខេត្តស្វាយរៀងចេញសេចក្តីជូនដំណឹង ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ ចំនួន ១០នាក់ នៅក្រុងបាវិត តាមលទ្ធផលថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១។
រដ្ឋបាលខេត្តស្វាយរៀង មានកិត្តិយស សូមជម្រាបជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្ត និងសាធារណជនទាំងអស់ជ្រាបថា យោងសេចក្តីជូនព័ត៌មានរបស់ក្រសួងសុខាភិបាលចេញ ថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២១ ស្តីពីករណីវិជ្ជមានជំងឺកូវីដ-១៩ចំនួន ១០នាក់ បម្រើការងារនៅកាស៊ីណូមួយកន្លែង ក្នុងក្រុងបាវិត ។
នៅថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១ ក្រុមការងារបានយកវត្ថុវិភាគសំណាកចំពោះអ្នកមានរោគសញ្ញា ចូលក្នុងនិយមន័យសង្ស័យ ថាមានជំងឺកូវីដ-១៩ នៅកាស៊ីណូមួយកន្លែង ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត និងនៅមន្ទីរពេទ្យបង្អែកខេត្តស្វាយរៀង ដើម្បីធ្វើតេស្តនៅវិទ្យាស្ថានសុខភាព សាធារណៈ លទ្ធផល វិជ្ជមានជំងឺកូវីដ-១៩ ដែលមានឈ្មោះដូចខាងក្រោម ៖
១. បុរសឈ្មោះ សន សុខគឹម អាយុ ៣៥ឆ្នាំ ស្នាក់នៅផ្ទះជួលក្នុងក្រុងបាវិត ដែលមានអ្នកប៉ះពាល់ផ្ទាល់ ចំនួន ១៤នាក់ ស្រី ៥នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ
២. បុរសឈ្មោះ ណុប ចាន់ថន អាយុ ៣២ឆ្នាំ នៅភូមិត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត ដែលមានអ្នកប៉ះពាល់ផ្ទាល់ ចំនួន ១៨នាក់ ស្រី ១១នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើ ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ
៣. ស្ត្រីឈ្មោះ ជេត សាត អាយុ ៣៥ឆ្នាំ មាន ទីលំនៅភូមិថ្នល់កែង សង្កាត់បាទី ក្រុងបាវិត ដែលមាន អ្នកប៉ះពាល់ផ្ទាល់ ចំនួន ១៧នាក់ ស្រី ៨នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត ត្រូវបានដាក់ធ្វើ ចត្តាឡីស័ករយៈពេល ១៤ថ្ងៃ
៤. ស្ត្រីឈ្មោះ មៀច សារ៉េន អាយុ ៤៨ឆ្នាំ មានទីលំនៅភូមិថ្មី ឃុំចំបក់ ស្រុកស្វាយជ្រំ
៥. ស្ត្រីឈ្មោះ ក្រូច ឈាន អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិស្រម៉រ ឃុំបុសមន ស្រុករំដួល
៦. ស្ត្រីឈ្មោះ ឃាន ណាន អាយុ ៤២ឆ្នាំ មានទីលំនៅភូមិតាផ្ទៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ
៧. ស្ត្រីឈ្មោះ ម៉ៅ សឿន អាយុ ២៧ឆ្នាំ មានទីលំនៅភូមិត្រពាំងផ្លុង ឃុំដូង ស្រុករមាសហែក
៨. បុរសឈ្មោះ ស៊ិន ស៊ីថា អាយុ ៣៨ឆ្នាំ មានទីលំនៅភូមិតាដៃ ឃុំកំពង់ចំឡង ស្រុកស្វាយជ្រំ
៩. បុរសឈ្មោះ ចាន់ វិចិត្រ អាយុ ៥៨ឆ្នាំ មាន ទីលំនៅភូមិតាបឹប សង្កាត់បាវិត ក្រុងបាវិត
១០. បុរសឈ្មោះ សយ សុចសុវណ្ណារាជ អាយុ ២៥ឆ្នាំ មាន ស្រុកកំពង់រោទិ៍ ទីលំនៅភូមិត្រដែត ឃុំព្រះពន្លា។ បច្ចុប្បន្នអ្នកមានវិជ្ជមានកូវីដ-១៩ ចំនួន ១០នាក់ ខាងលើ ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកស្វាយជ្រំ នៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០២១ ដែលមានអ្នកប៉ះពាល់ចំនួន ២៥២នាក់ ស្រី ៤នាក់ បានយកវត្ថុវិភាគសំណាកទៅធ្វើតេស្ត និងបានដាក់ធ្វើចត្តាឡីស័ករយៈពេល ១៤ថ្ងៃ ។ ចំពោះទីតាំងដែលមានការពាក់ព័ន្ធជាមួយអ្នកវិជ្ជមានជំងឺកូវីដ -១៩ខាងលើ ត្រូវបានផ្អាកដំណើរបណ្តោះអាសន្ន និងយកធ្វើជាមណ្ឌលចត្តាឡីស័ករួមមាន ៖
-កាស៊ីណូបាវិត-ម៉ុកបាយ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
– គ្លីនិកសន្តិភាព ថ្មី ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត
– គ្លីនិកវេជ្ជបណ្ឌិត អ៊ុម បុត្រ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
– ឱសថស្ថាន លីហួ ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
– មន្ទីរសម្រាកព្យាបាល សោភ័ណ្ឌអូវ៉ាង ស្ថិតនៅភូមិតាពៅ សង្កាត់បាវិត ក្រុងបាវិត
– ហាងគុយទាវកំពតដួងចិត្ត ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត
– ទីតាំងផ្ទះជួល ស្ថិតនៅភូមិបាវិតកណ្តាល សង្កាត់បាវិត ក្រុងបាវិត ( សន សុខគឹម ស្នាក់នៅ)។
រដ្ឋបាលខេត្ត សូមអំពាវនាវដល់អ្នកដែលពាក់ព័ន្ធ ឬបានដឹងថាមានប៉ះពាល់ជាមួយអ្នកទាំង១០នាក់ និងទីតាំងខាងលើ គិតចាប់ពីថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២១ ត្រូវធ្វើចត្តាឡីស័កនៅតាមផ្ទះរយៈពេល ១៤ថ្ងៃ ប្រសិនបើមានការប្រែប្រួលសុខភាព សូមផ្តល់ព័ត៌មានទៅអាជ្ញាធរមូលដ្ឋាន ឬទំនាក់ទំនងមកកាន់លេខ ទូរស័ព្ទ ០៩៧ ៥០៣ ៤៥៦៧ ឬ ០៤៤ ៧១២ ៥២២ ដើម្បីក្រុមការងារចាត់វិធានការបន្ត ។
អាស្រ័យដូចបានជម្រាបជូនខាងលើ សូមបងប្អូនប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងចូលរួមអនុវត្តឱ្យ បានខ្ជាប់ខ្ជួននូវវិធានការការពារតាមការណែនាំរបស់ក្រសួងសុខាភិបាល និងវិធានការទប់ស្កាត់ការពារជំងឺ -១៩ *៣ការពារ ៣កុំ” ស្របតាមអនុសាសន៍ខ្ពង់ខ្ពស់របស់សម្តេចតេជោ នាយករដ្ឋមន្ត្រី ៕
ដោយ, សុខ ខេមរា