ជួយគ្នាឲ្យកាន់តែយល់ពីវ៉ាក់សាំង!

ចែករំលែក៖

ភ្នំពេញ, ខ្លួនយេីងមានប្រព័ន្ធការពារ​ ២បែប។ ពាក្យបច្ចេកទេសពេទ្យ​ ហៅទាំង​ ២នេះ​ ថា​ ប្រព័ន្ធអុីមួន​ immune system ។

៙​ ប្រព័ន្ធការពារទីមួយ​ ហៅថា​ប្រព័ន្ធមានពីកំណេីត​ innate immunity ។ ប្រព័ន្ធទីមួយមានពីកំណេីត​នេះ ប្រៀបបាននឹងកងទ័ពធម្មតា​ ។ ជាទូទៅ​ ប្រយុទ្ធបានជាមួយបាក់តេរី។
៙​ ប្រព័ន្ធការពារទីពីរ ហៅថា​ប្រព័ន្ធបន្សាំកេីតក្រោយ​ adaptive immunity ។
ហៅថាបន្សាំ​ កេីតក្រោយព្រោះ​ អត់មានស្រាប់ទេ​។ ជាទ័ពកេីតក្រោយ​ ពេលប្រព័ន្ធនេះជួបមេរោគចូលក្នុងខ្លួនយេីងហេីយ។ ក្រោយសង្កេតឃេីញចំណុចខ្សោ​យរបស់មេរោគ​ (ពិសេសពួកវីរុស)​ ហេីយ​ វាបង្ហាត់ទ័ពពិសេសឲ្យវាយចំចំណុចខ្សោយនេះឯង។
វ៉ាក់សាំង​ គឺជាបំណែករបស់វីរុសដែលគេបញ្ចូល​ ឲ្យទៅជួបប្រព័ន្ធការពារបន្សាំនេះឯងជាមុន​ ដេីម្បីឲ្យវាបង្កេីតបង្ហាត់ទ័ពពិសេសបម្រុងទុកជាមុន។
REF:Dr.Tan Teksreng
Medical news for Cambodia

...

 

 

 

 

 


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print