អាជ្ញាធរសង្កាត់ចោមចៅទី៣ចុះផ្សព្វផ្សាយជូនដំណឹងដល់ប្រជាពលរដ្ឋចូលរួមអនុវត្តការណែនាំរដ្ឋបាលរាជធានីភ្នំពេញ

ចែករំលែក៖

ភ្នំពេញ​៖​ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសសម្រេចផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូវ​ ចាប់ពីវេលាម៉ោង៨យប់​ រហូតដល់ម៉ោង៥ទាបភ្លឺ​ អាជ្ញាធរសង្កាត់ចោមចៅទី៣​ ខណ្ឌពោធិ៍សែនជ័យ​ បានដឹកនាំកម្លាំងចុះធ្វេីការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដេីម្បីចូលរួមអនុវត្តតាមកាណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។

យេីងសង្កេតឃេីញថា​ បន្ទាប់ពីឯកឧត្តម​ ឃួង​ ស្រេង​ អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ​ បានសម្រេចដាក់ច្បាប់ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូ​វសាធារណៈ​ចាប់ពីម៉ោង៨យប់រហូតទៅដល់វេលាម៉ោង៥ភ្លឺ​ និងការអនុវត្តនេះគឺចាប់ពីថ្ងៃទី១​ ខែមេសា​ ឆ្នាំ២០២១​ ក្នុងរយះពេល២សប្តាហ៍​ បងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានធ្វេីតាមការណែនាំផងដែរ។

ដូចនេះសូមបងប្អូនចូលរួមធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទាំងអស់គ្នា​ ៣កុំ​ ៣ការពារ៕ដោយ៖សុខាសែនជ័យ

...


ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print