បុរសម្នាក់សម្រេចចិត្តគិតខ្លី ចងកសម្លាប់ខ្លួន ដោយខឹងប្រពន្ធស្តីបន្ទោស

ចែករំលែក៖

ខេត្តស្ទឹងត្រែង៖ បុរសម្នាក់បានសម្រេចចិត្តធ្វើអត្តឃាតដោយចងកនឹងខ្សែនីឡុងក្នុងផ្ទះរបស់ខ្លួន ទើបមានការភ្ញាក់ផ្អើលក្រោយពីប្រពន្ធមកពីយកម៉ូតូទៅធ្វើ ក៏ប្រទះឃើញប្តីស្លាប់ដោយសារចងកបាត់ទៅហើយ ហេតុការណ៍បានកើតឡើងនៅវេលាម៉ោង៤ល្ងាច ថ្ងៃទី១ ខែមេសាឆ្នាំ២០២១ នៅចំណុចក្បែរទំនប់សេនាធិការខេត្ត ស្ថិតក្នុងភូមិបាចុង សង្កាត់ព្រះបាទ ក្រុង- ខេត្តស្ទឹងត្រែង។

បើតាមការឲ្យដឹងពីអ្នកជិតខាងបាននិយាយថា: មុនពេលកើតហេតុឈ្មោះស៊ាន ម៉ាប់ ភេទប្រុស អាយុ៣០ឆ្នាំ មានទីលំនៅ ចំណុចខាងលើ មកពីផឹកស៉ីស្រវឹង ជិះម៉ូតូមិនប្រយ័ត្នបានដួលធ្វើឲ្យខូច មកដល់ផ្ទះក៏ត្រូវប្រពន្ធខឹងស្តីបន្ទោស ឲ្យបន្តិចបន្តួចរួច ហើយក៏យកម៉ូតូទៅឲ្យជាងធ្វើឡើងវិញ។

ប្រភពដដែលបានបន្តថា: ភ្ញាក់ផ្អើលក្រោយពីប្រពន្ធមកពីយកម៉ូតូជួសជុលពេលត្រឡប់មកផ្ទះវិញ ត្រូវបានអ្នកជិតខាងប្រាប់ថាប្ដីរបស់ខ្លួន បានចងកស្លាប់បាត់ហើយ ទើបបង្កការភ្ញាក់ផ្អើលដល់សត្ថកិច្ចមូលដ្ឋាន ចុះពិនិត្យដល់កន្លែងកើតហេតុតែម្តង។

បើតាមសមត្ថកិច្ចឲ្យដឹងថា: ក្រោយការពិនិត្យនិងធ្វើកោសល្យវិច័យទៅលើសពជនរងគ្រោះខាងលើ ថាពិតជាចងកធ្វើអត្តឃាតខ្លួនឯងពិតប្រាកដមែន ពុំមែនជាអំពើឃាតកម្មឡើយ។ សមត្ថកិច្ចបញ្ចាក់ថាជនរងគ្រោះមុនចងក ត្រូវបានប្រពន្ធស្តីបន្ទោសព្រោះដើរផឹកស៉ី មិនសូវគិតគូរការងារផ្ទះ ហើយធ្វើឲ្យម៉ូតូខូចទៀត ធ្វើឲ្យប្រពន្ធគាត់ខឹងជេរបន្ទោស ទើបធ្វើឲ្យជនរងគ្រោះតូចចិត្ត សម្រេចចិត្តគិតខ្លីប្រល័យជីវិតខ្លួនឯងដូច្នេះ។

ក្រោយការពិនិត្យទៅលើសាកសពរួចសមត្ថកិច្ចមូលដ្ឋាន ក៏បានប្រគល់សពទៅក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណីព្រះពុទ្ធសាសនា ៕

  

...

ដោយ៖ មាស សុផាត

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print