ភ្នំពេញ៖ ក្រោយពីរដ្ឋបាលរាជធានីភ្នំពេញបានចេញសេចក្តីប្រកាសសម្រេចផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូវ ចាប់ពីវេលាម៉ោង៨យប់ រហូតដល់ម៉ោង៥ទាបភ្លឺ អាជ្ញាធរសង្កាត់ចោមចៅទី៣ ខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំងចុះធ្វេីការផ្សព្វផ្សាយជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋដេីម្បីចូលរួមអនុវត្តតាមកាណែនាំរបស់រដ្ឋបាលរាជធានីភ្នំពេញ។
យេីងសង្កេតឃេីញថា បន្ទាប់ពីឯកឧត្តម ឃួង ស្រេង អភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ បានសម្រេចដាក់ច្បាប់ផ្អាកចរាចរណ៍និងសកម្មភាពអាជីវកម្មតាមដងផ្លូវសាធារណៈចាប់ពីម៉ោង៨យប់រហូតទៅដល់វេលាម៉ោង៥ភ្លឺ និងការអនុវត្តនេះគឺចាប់ពីថ្ងៃទី១ ខែមេសា ឆ្នាំ២០២១ ក្នុងរយះពេល២សប្តាហ៍ បងប្អូនប្រជាពលរដ្ឋមួយចំនួនធំបានធ្វេីតាមការណែនាំផងដែរ។
ដូចនេះសូមបងប្អូនចូលរួមធ្វេីតាមការណែនាំរបស់រាជរដ្ឋាភិបាលនិងក្រសួងសុខាភិបាលទាំងអស់គ្នា ៣កុំ ៣ការពារ៕ដោយ៖សុខាសែនជ័យ
...