​អត្ដ​ព​លិ​ក​កីឡា​វាយ​សី​កម្ពុជា​ប្ដេជ្ញា​ចិត្ដ​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ព្រឹត្ដិការណ៍​ Mekong​ goodwill​ Games

ចែករំលែក៖

​ភ្នំពេញ​៖​ នេះ​ជា​ឪ​កាស​លើក​ដំបូង​ របស់​កីឡាករ​កីឡាការិនី​វាយ​សី​កម្ពុជា​ ដែល​ត្រូវ​បាន​ក្រសួង​អប់រំ​ យុវជន​ និង​ កីឡា​បញ្ជូន​ឱ្យ​ចេញ​ទៅ​ប្រកួត​ក្នុង​ព្រឹត្ដិ​ ការណ៍​កីឡា​វាយ​សី​សុច្ឆន្ទៈ​ទន្លេមេគង្គ​ (Mekong​ goodwill​ Games)​ លើក​ ទី​១២​នៅ​ប្រទេស​ថៃ​ចាប់ពី​ថ្ងៃ​ទី​២០​ដល់​ ថ្ងៃ​ទី​២៦​ ខែឧសភា​ ឆ្នាំ​២០១៦​ ដោយ​ មាន​សមាជិក​ប្រទេស​ជាប់​ដង​ទន្លេ​េ​ មគ​ង្គ​ចំនួន​៦​ចូលរួម​ប្រកួត​ ។​ នេះ​បើ​ តាម​ការ​ឱ្យ​ដឹង​ពី​គ្រូបង្វឹក​ជម្រើសជាតិ​ កីឡា​វាយ​សី​កម្ពុជា​កាលពី​រសៀល​ថ្ងៃ​ទី​៣​ខែ​ មីនា​ ឆ្នាំ​២០១៦​នៅ​ទីលាន​ហ្វឹក​ ហាត់​ក្នុង​ពហុ​កីឡដ្ឋាន​ជាតិ​ ។​

​លោក​ ដែង​ ទិ​ត្យរ​ស្មី​ គ្រូបង្វឹក​ក្រុម​ ជម្រើសជាតិ​កីឡា​វាយ​សី​កម្ពុជា​បាន​ ប្រាប់​អ្នក​យក​ព័ត៌មាន​នគរវត្ដ​ឱ្យ​ដឹង​ថា​ នៅ​ក្នុង​ដំណើរ​បេសកកម្ម​លើក​ដំបូង​ ព្រឹត្ដិការណ៍​ Mekong​ goodwill​ Games​ ២០១៦​នេះ​របស់​អត្ដ​ព​លិ​ក​ វាយ​សី​កម្ពុជា​ខ្ញុំ​សង្ឃឹមថានឹង​ទទួល​បាន​លទ្ធផល​ជា​ផ្លែផ្កា​ត្រឡប់​មក​វិញ​ ។​

​គ្រូ​ជម្រើសជាតិ​រូប​នេះ​បន្ដ​ទៀត​ថា​ តាម​ពិត​កម្មវិធី​ Mekong​ goodwill​ Games​ គេ​ធ្វើ​បាន​ចំនួន​១២​ដង​រួច​មក​ ហើយ​ ប៉ុន្ដែ​ចំពោះ​កីឡាករ​កីឡាការិនី​ វាយ​សី​យ​កម្ពុជា​មិន​ធ្លាប់​បាន​ទៅ​ចូល​ រួម​នោះ​ទេ​ទើបតែ​ឆ្នាំ​នេះ​ក្រសួង​អប់រំ​ យុវជន​ និង​កីឡា​ និង​សហព័ន្ធ​កីឡា​វាយ​ សី​កម្ពុជា​បាន​អនុញ្ញាត​ឱ្យ​ក្រុម​កីឡាករ​ កីឡាការិនី​ជម្រើសជាតិ​ចេញ​ទៅ​ប្រកួត​ជា​លើក​ទី​១​នៅ​ប្រទេស​ថៃ​ ។​ ទោះបី​ យ៉ាងណា​ក៏​ដោយ​ក្នុង​នាម​ជា​គ្រូបង្វឹក​ ខ្ញុំ​សូម​ប្ដេជ្ញា​ចិត្ដ​ចំពោះ​បេសកកម្ម​នេះ​ ដោយ​ជំរុញ​ឱ្យ​កីឡាករ​កីឡាការិនី​វាយ​សី​កម្ពុជា​ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ក្នុង​ គោលបំណង​នាំ​យក​កិត្ដិយស​មក​ជូន​ ជាតិ​វិញ​ឱ្យ​ខាង​តែ​បាន​ ។​

​លោក​បាន​បន្ដ​ទៀត​ថា​ នៅ​ក្នុង​កម្ម​ វិធី​ប្រកួត​នេះ​អត្ដ​ព​លិ​ក​កម្ពុជា​ត្រូវ​លេង​ចំនួន​៥​វិញ្ញាសា​ទី​១-​វាយ​ទោល​បុរស​ ចំនួន​២​គូ​,​ ទី​២-​វាយ​ទោល​នារី​ចំនួន​២​គូ​,​ ទី​៣-​វាយ​គូ​បុរស​ចំនួន​២​គូ​,​ ទី​៤-​វាយ​គូ​ នារី​ចំនួន​២​គូ​និង​ទី​,​ ៥-​វាយ​គូ​ចម្រុះ​ ចំនួន​២​គូ​ ក្នុង​នោះ​សហព័ន្ធ​បាន​បញ្ជូន​ កីឡាករ​៤​នាក់​កីឡាការិនី​៤​នាក់​ព្រម​ ទាំង​គ្រូបង្វឹក​ម្នាក់​និង​ប្រតិភូ​ម្នាក់​ទៅ​ ចូលរួម​ផង​ដែរ​ ។​

​ទន្ទឹម​នឹង​ការ​ប្ដេជ្ញា​ចិត្ដ​របស់​គ្រូបង្វឹក​កីឡា​វាយ​សី​ខាងលើ​នេះ​ដែរ​កីឡាការិនី​ កែ​ ពេជ្រ​ឆ​រ៉ា​វី​ និង​កីឡាការិនី​ អ៊ុ​ង​ វ​លក្ខ​ទេវី​ សុទ្ធតែ​បាន​បង្ហាញ​ពី​អារម្មណ៍​ ពិត​របស់​ខ្លួន​ក្នុង​ឱកាស​ដែល​ក្រសួង​ អប់រំ​យុវជន​និង​កីឡា​និង​សហព័ន្ធ​កីឡា​ វាយ​សី​កម្ពុជា​បញ្ជូន​ឱ្យ​ចេញ​ទៅ​ចូលរួម​ ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​ Mekong​ good​ will​ Games​ ២០១៦​លើក​ទី​១២​នៅ​ ប្រទេស​ថៃ​នា​ឆ្នាំ​នេះ​ ។​

​កីឡាការិនី​កែ​ ពេជ្រ​ឆ​រ៉ា​វី​ បាន​ប្ដេជ្ញា​ ចិត្ដ​ថា​ នាង​ខ្ញុំ​តំណាង​ឱ្យ​កីឡាការិនី​៣​ នាក់​ផ្សេង​ទៀត​សូម​សន្យា​ថា​ នឹង​ខិតខំ​ ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​តាម​រយៈ​ការ​ហ្វឹកហាត់​អស់​រយៈពេល​ជា​យូរហើយ​ជា​ ប្រចាំ​ក្នុង​១​ថ្ងៃ​ចំនួន​២​ពេល​ព្រឹក​២​ម៉ោង​និង​ល្ងាច​២​ម៉ោង​ ។​

​ស្របគ្នា​ជាមួយ​កីឡាការិនី​ដ៏​ស្រស់​ សោភា​ខាងលើ​នេះ​លើក​ឡើង​កីឡាករ​ វ័យក្មេង​ ទេព​ ច័ន្ទ​ម៉ា​រ៉ា​ ក៏​បាន​សន្យា​ ស្រ​ដៀង​គ្នា​នេះ​ដែរ​ថា​ ខ្ញុំ​នឹង​ព្យាយាម​ ប្រកួត​ឱ្យ​អស់ពី​សមត្ថភាព​ដោយ​មិន​ គិត​ពី​លទ្ធផល​ចាញ់​ឬ​ក៏​ឈ្នះ​នោះ​ឡើយ​ ហើយ​ខ្ញុំ​សូម​អរគុណ​ចំពោះ​ក្រសួង​អប់រំ​យុវជន​និង​កីឡា​ និង​សហព័ន្ធ​កីឡា​វាយ​ សី​កម្ពុជា​ដែល​បា​នប​ញ្ចូ​នរូ​ប​ខ្ញុំ​ជាមួយ​ ក្រុម​កីឡាករ​កីឡាការិនី​៧​នាក់​ផ្សេង​ទៀត​ឱ្យទៅ​ចូលរួម​ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​ Mekong​ goodwill​ Games​ លើក​ទី​ ១២​នេះ​ ។​

​យោង​តាម​លិខិត​ឧទ្ទេសនាម​របស់​ ក្រសួង​អប់រំ​យុវជន​និង​កីឡា​បានឱ្យ​ដឹង​ ថា​ ព្រឹត្ដិការណ៍​ប្រកួត​កីឡា​វាយ​សី​ សុច្ឆន្ទៈ​លើក​ទី​១២​នេះ​កម្ពុជា​បាន​បញ្ជូន​កីឡា​ចំនួន​៥​ប្រភេទ​ផ្សេង​គ្នា​ គឺ​ទី​១-​កីឡា​ប៉េតង់​,​ ទី​២-​កីឡាបាល់ទាត់​,​ ទី​៣-​កីឡាវាយកូនឃ្លីលើតុ​,​ ទី​៤-​កីឡា​វាយ​សី​ និង​ទី​៥-​កីឡា​សី​ប៉ាក់​តា​ក្រ​ទៅ​ចូលរួម​ ប្រកួត​ក្នុង​ព្រឹត្ដិការណ៍​នេះ​ដែរ​ ហើយ​ក៏​ មាន​មាន​សមាជិក​ប្រទេស​ដែល​នៅ​ ជាប់​តាម​ទន្លេមេគង្គ​ចំនួន​៦​ចូលរួម​ដូច​ជា​ ចិន​ ម៉ា​យ៉ា​ន់​ម៉ា​ ថៃ​ម្ចាស់ផ្ទះ​ ឡាវ​ កម្ពុជា​ និង​វៀតណាម​ ៕​

we23

we23 (1)

...

ដោយ៖  សារី​ម​

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print