ភ្នំពេញ៖ នៅក្រោមប្រធានបទវិនិ យោគលើសមាសភាពយេនឌ័រដើម្បី កិច្ចអភិវឌ្ឍន៍ប្រកបដោសចីរភាពដែល បានដាក់ចេញផ្អែកទៅលើក្របខ័ណ្ឌថ្មី ជាសកលនិងត្រូវអនុវត្ដក្នុងរយៈពេល ១៥ឆ្នាំទៅមុខ ហើយគោលដៅខាងលើ នេះតម្រូវឱ្យសម្រេចឱ្យបាននូវសមាសភាពយេនឌ័រនិងពង្រឹងភាពអង់អាចដល់ ស្ដ្រីនិងកុមារ ។
ប្រធានបទមួយនេះបានធ្វើឡើងនៅ ព្រឹកថ្ងៃទី៤ ខែមីនា ឆ្នាំ២០១៦ ក្នុងសាល ប្រជុំសាលាខណ្ឌឫស្សីកែវដែលមានការអញ្ជើញចូលរួមពីលោកស្រីម៉ក់ វ៉ាន់ ស៊ីថា អភិបាលរងរាជធានីតំណាងលោក ប៉ា សុជាតិវង្ស អភិបាលនៃគណៈអភិ បាលរាជធានីភ្នំពេញ និងលោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សារាជធានី ។
ជាមួយគ្នានោះក៏មានវត្ដមានលោក ជា ពិសី អភិបាលខណ្ឌឫស្សីកែវដែល ទើបតែឡើងកាន់តំណែងថ្មីជំនួសលោក ធុយ សុខន ដែលត្រូវបានផ្លាស់ប្ដូរឱ្យទៅ ជាប្រធានគណៈកម្មាធិការគណបក្ស ប្រជាជនខណ្ឌឫស្សីកែវផងដែរ ។
ទន្ទឹមនឹងនោះលោកស្រី លីរ៉ូហ្សាមី អភិបាលរងខណ្ឌបានឡើងអានរបាយ ការណ៍ទាក់ទិននឹងសិទ្ធិនារី៨មីនាផងដែរ។ នៅក្នុងខ្លឹមសារនោះបានបង្ហាញយ៉ាង ច្បាស់ពីការប្រារឰពិធីអបអរសាទរទិវានារីអន្ដរជាតិ៨មីនាជារៀងរាល់ឆ្នាំដែល ជាទិវារំលឹកការតស៊ូរបស់នារីនៅទូទាំង សកលលោកក្នុងការទាមទារឱ្យមានការ លើកកម្ពស់សិទ្ធិសេរីភាព ប្រជាធិបតេយ្យ និងការអនុវត្ដសិទ្ធិស្មើភាពគ្នារវាងបុរស នឹងស្ដ្រីដែលបានអង្កេតឃើញថា មាន ការលើកឡើងនូវប្រធានបទសម្រាប់ ឆ្នាំនីមួយៗផងដែរ ។
គោលនយោបាយចែងក្នុងយុទ្ធសាស្ដ្រ ចតុកោណរបស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានជំរុញឱ្យមានការយកចិត្ដទុក ដាក់បន្ថែមទៀតក្នុងការឧបត្ថម្ភគាំទ្រ និងផ្ដល់ឱកាសឱ្យស្ដ្រី ក្មេងស្រីបានចូល រួមចំណែកអភិវឌ្ឍន៍ប្រទេសលើគ្រប់ វិស័យ ។
ទន្ទឹមននឹងការបញ្ចប់កម្មវិធីខាងលើ នេះលោកស្រី ម៉ក់ វ៉ាន់ស៊ីថា ក៏បានផ្ដល់ នូវអនុសាសន៍ដ៏ល្អៗដល់ស្ដ្រីដែលបាន ចូលរួមកម្មវិធីនេះនិងបានរំលឹកហើយ បញ្ជាក់បន្ថែមទៀតយើងត្រូវចេះជួញគ្នា ទើបអ្វីទាំងអស់បានរលូនល្អទៅមុខ ៕
ដោយ៖ អរុណរះ