សាលាខណ្ឌព្រែកព្នៅប្រារពធ្វើពិធី អបអរសាទរខួបលើកទី១០៥នៃទិវានារីអន្តរជាតិ៨មីនាឆ្នាំ២០១៦ ក្រោមប្រធានបទ វិនិយោគលើសមភាពយេនឌ័រដើម្បីកិច្ចអភិវឌ្ឍប្រកបដោយចីរភាព

ចែករំលែក៖

ភ្នំពេញៈអភិបាលខណ្ឌព្រែកព្នៅ ថ្លែងអំណរគុណនិងគោរពដឹងគុណដល់ កិច្ចខិតខំប្រឹងប្រែងក្នុងការអភិវឌ្ឍន៍សង្គមរបស់បងប្អូននារី មានប្រសាសសន៍សំណេះសំណាល ជាមួយបងប្អូននារី ក្នុងឱកាសប្រារព្ធទិវាអន្ដរជាតិ នារីខួបលើកទី១០២នាព្រឹក ថ្ងៃទី០៤ ខែមិនានេះ លោក សុខ សម្បត្តិ អភិបាលខណ្ឌព្រែកព្នៅបានថ្លែងអំណរគុណ និងគោរពដឹងគុណយ៉ាងធំធេង ចំពោះបងប្អូននារីដែលបានខិតខំប្រឹងប្រែង មិនខ្លាចនឿយហត់ ក្នុងការរួមចំណែករអភិវឌ្ឍន៍សង្គមជាតិ។

លោកអភិបាលខណ្ឌបានបញ្ជាក់ថា នារីគឺជាធនធានមនុស្សប្រកបដោយសក្ដានុពល នៅក្នុងគ្រួសារនិងសង្គម លើការគ្រប់គ្រង ផ្គត់ផ្គង់ ថែបំប៉ន អប់រំសមាជិកគ្រួសាររួមទាំងការលើក កម្ពស់ សីលធម៌ សេចក្ដីថ្លៃថ្នូរ និងតម្លៃរបស់មនុស្សផងដែរ។ នារីគឺជាម្ដាយជាអ្នកពពោះបង្កើត កូនបន្ទាប់មកចិញ្ចឹមបីបាច់ថែរក្សាកូនឲ្យបានធំធាត់ រៀបចំចាត់ចែងសព្វសារពើក្នុងគ្រួសារ ជា គ្រូទី១ ឯគ្រូបង្ហាត់បង្រៀននៅសាលាគឺជាគ្រូទី២ប៉ុណ្ណោះ។

ក្រៅពីកិច្ចការខាងលើនារីនៅមាន តួនាទីផ្សេងទៀតក្នុងការរកប្រាក់ចំណូលចិញ្ចឹមគ្រួសារ និងបំពេញការងារផ្សេងៗក្នុងសង្គមដូច បុរសដែរ។ លោក សុខ សម្បត្តិ បានលើកឡើងថាបើគ្មាននារីពិតជាមានការលំបាក សម្រាប់ការរស់ នៅក្នុងសង្គមគ្រួសារក៍ដូចជាសង្គមជាតិទាំងមូល។

តាមការកត់សម្គាល់ការរស់នៅ ក្នុងគ្រួសារ កូនៗតែងស្រឡាញ់ម្ដាយជាងឪពុក ព្រោះរាល់សេចក្ដីត្រូវការរបស់កូនៗ ម្ដាយតែងបំពេញឲ្យ កូនជាប់ជានិច្ចច្រើនជាងឪពុកដោយសារម្ដាយមានពេលវេលានៅជាមួយកូនៗច្រើនជាងឪពុក ដែលធ្វើកិច្ចការងារច្រើននៅខាងក្រៅ ប៉ុន្ដែភាពជោគជ័យ លើសមភាពយេនឌ័ររបស់ស្ដ្រី គឺ ទាមទារឲ្យមាន ការឧបត្ថម្ភគាំទ្រយ៉ាងពេញ ទំហឹងពីបុរសដូចនេះបុរសត្រូវខិតខំប្រឹងប្រែង ជួយដល់ស្ដ្រី ព្រោះថាការជួយស្ដ្រី គឺជាការជួយខ្លួនឯង។

គួរកត់សម្គាល់ថាការរំលឹកខួបលើកទី១០៥ ទិវាអន្ដរជាតិនារី៨មិនា ឆ្នាំ២០១៦នេះ ប្រារព្ធ ឡើងក្រោមប្រធានបទ«វិនិយោគ លើសមភាពយេនឌ័រ ដើម្បីកិច្ចអភិវឌ្ឍ ប្រកបដោយចីរភាព» ក្នុងបំណង ជម្រុញ លើកកម្ពស់សមត្ថភាព ស្ដ្រីនិង ផ្ដល់ឱកាស ឲ្យស្ដ្រីចូល រួមបានច្រើន ក្នុងកិច្ចអភិវឌ្ឍន៍ជាតិ ហើយទិវានេះក៏ជាព្រឹត្តិការណ៍១រំលឹកយើងទាំងអស់គ្នា ឲ្យពិនិត្យ មើល ទៅលើស្ថានភាព ជីវភាព សិទ្ធ ឋានៈ តួនាទីរបស់ស្ដ្រីកម្ពុជាផងដែរដើម្បីរៀបចំផែនការសម្រាប់អនុវត្តជាបន្ដ ទៅឆ្នាំខាងមុខ ឆ្ពោះទៅលើកកម្ពស់សមភាព យេនឌ័រ និង ផ្ដល់ភាពអង់អាចដល់ស្ដ្រី ។

ក្នុងឱកាសនោះលោកអភិបាលខណ្ឌបាននាំយកនូវអំណោយគ្រឿងឧបភោគបរិភោគ ១ចំនួន ចែកជូនដល់បងប្អូន នារីក្រីក្រចំនួន៤០នាក់មកពីសង្កាត់ទាំង៥ក្នុងខណ្ឌព្រែកព្នៅ ដោយ ក្នុងម្នាក់ទទួលបានអង្ករ២០គីឡូក្រាម មី១កេស ទឹកត្រីនិង ទឹកស៊ីអ៊ីវ៤ដប ព្រមទាំង ថវិកា២ម៉ឺនរៀល ។ចំណែកស្ដ្រីផ្សេងៗទៀត ក៏ទទួលបានកាដូអនុស្សាវរីយ៍ផងដែរ៕ ដោយ៖ ព្រែកជ័យ

 

20160303175215

20160303175216

20160303175218

20160303175219

20160303175219 (1)

20160304003357

...

20160304003357 (1)

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print