ភ្នំពេញ៖ នេះជាឪកាសលើកដំបូង របស់កីឡាករកីឡាការិនីវាយសីកម្ពុជា ដែលត្រូវបានក្រសួងអប់រំ យុវជន និង កីឡាបញ្ជូនឱ្យចេញទៅប្រកួតក្នុងព្រឹត្ដិ ការណ៍កីឡាវាយសីសុច្ឆន្ទៈទន្លេមេគង្គ (Mekong goodwill Games) លើក ទី១២នៅប្រទេសថៃចាប់ពីថ្ងៃទី២០ដល់ ថ្ងៃទី២៦ ខែឧសភា ឆ្នាំ២០១៦ ដោយ មានសមាជិកប្រទេសជាប់ដងទន្លេេ មគង្គចំនួន៦ចូលរួមប្រកួត ។ នេះបើ តាមការឱ្យដឹងពីគ្រូបង្វឹកជម្រើសជាតិ កីឡាវាយសីកម្ពុជាកាលពីរសៀលថ្ងៃទី៣ខែ មីនា ឆ្នាំ២០១៦នៅទីលានហ្វឹក ហាត់ក្នុងពហុកីឡដ្ឋានជាតិ ។
លោក ដែង ទិត្យរស្មី គ្រូបង្វឹកក្រុម ជម្រើសជាតិកីឡាវាយសីកម្ពុជាបាន ប្រាប់អ្នកយកព័ត៌មាននគរវត្ដឱ្យដឹងថា នៅក្នុងដំណើរបេសកកម្មលើកដំបូង ព្រឹត្ដិការណ៍ Mekong goodwill Games ២០១៦នេះរបស់អត្ដពលិក វាយសីកម្ពុជាខ្ញុំសង្ឃឹមថានឹងទទួលបានលទ្ធផលជាផ្លែផ្កាត្រឡប់មកវិញ ។
គ្រូជម្រើសជាតិរូបនេះបន្ដទៀតថា តាមពិតកម្មវិធី Mekong goodwill Games គេធ្វើបានចំនួន១២ដងរួចមក ហើយ ប៉ុន្ដែចំពោះកីឡាករកីឡាការិនី វាយសីយកម្ពុជាមិនធ្លាប់បានទៅចូល រួមនោះទេទើបតែឆ្នាំនេះក្រសួងអប់រំ យុវជន និងកីឡា និងសហព័ន្ធកីឡាវាយ សីកម្ពុជាបានអនុញ្ញាតឱ្យក្រុមកីឡាករ កីឡាការិនីជម្រើសជាតិចេញទៅប្រកួតជាលើកទី១នៅប្រទេសថៃ ។ ទោះបី យ៉ាងណាក៏ដោយក្នុងនាមជាគ្រូបង្វឹក ខ្ញុំសូមប្ដេជ្ញាចិត្ដចំពោះបេសកកម្មនេះ ដោយជំរុញឱ្យកីឡាករកីឡាការិនីវាយសីកម្ពុជាប្រកួតឱ្យអស់ពីសមត្ថភាពក្នុង គោលបំណងនាំយកកិត្ដិយសមកជូន ជាតិវិញឱ្យខាងតែបាន ។
លោកបានបន្ដទៀតថា នៅក្នុងកម្ម វិធីប្រកួតនេះអត្ដពលិកកម្ពុជាត្រូវលេងចំនួន៥វិញ្ញាសាទី១-វាយទោលបុរស ចំនួន២គូ, ទី២-វាយទោលនារីចំនួន២គូ, ទី៣-វាយគូបុរសចំនួន២គូ, ទី៤-វាយគូ នារីចំនួន២គូនិងទី, ៥-វាយគូចម្រុះ ចំនួន២គូ ក្នុងនោះសហព័ន្ធបានបញ្ជូន កីឡាករ៤នាក់កីឡាការិនី៤នាក់ព្រម ទាំងគ្រូបង្វឹកម្នាក់និងប្រតិភូម្នាក់ទៅ ចូលរួមផងដែរ ។
ទន្ទឹមនឹងការប្ដេជ្ញាចិត្ដរបស់គ្រូបង្វឹកកីឡាវាយសីខាងលើនេះដែរកីឡាការិនី កែ ពេជ្រឆរ៉ាវី និងកីឡាការិនី អ៊ុង វលក្ខទេវី សុទ្ធតែបានបង្ហាញពីអារម្មណ៍ ពិតរបស់ខ្លួនក្នុងឱកាសដែលក្រសួង អប់រំយុវជននិងកីឡានិងសហព័ន្ធកីឡា វាយសីកម្ពុជាបញ្ជូនឱ្យចេញទៅចូលរួម ប្រកួតក្នុងព្រឹត្ដិការណ៍ Mekong good will Games ២០១៦លើកទី១២នៅ ប្រទេសថៃនាឆ្នាំនេះ ។
កីឡាការិនីកែ ពេជ្រឆរ៉ាវី បានប្ដេជ្ញា ចិត្ដថា នាងខ្ញុំតំណាងឱ្យកីឡាការិនី៣ នាក់ផ្សេងទៀតសូមសន្យាថា នឹងខិតខំ ប្រកួតឱ្យអស់ពីសមត្ថភាពតាមរយៈការហ្វឹកហាត់អស់រយៈពេលជាយូរហើយជា ប្រចាំក្នុង១ថ្ងៃចំនួន២ពេលព្រឹក២ម៉ោងនិងល្ងាច២ម៉ោង ។
ស្របគ្នាជាមួយកីឡាការិនីដ៏ស្រស់ សោភាខាងលើនេះលើកឡើងកីឡាករ វ័យក្មេង ទេព ច័ន្ទម៉ារ៉ា ក៏បានសន្យា ស្រដៀងគ្នានេះដែរថា ខ្ញុំនឹងព្យាយាម ប្រកួតឱ្យអស់ពីសមត្ថភាពដោយមិន គិតពីលទ្ធផលចាញ់ឬក៏ឈ្នះនោះឡើយ ហើយខ្ញុំសូមអរគុណចំពោះក្រសួងអប់រំយុវជននិងកីឡា និងសហព័ន្ធកីឡាវាយ សីកម្ពុជាដែលបានបញ្ចូនរូបខ្ញុំជាមួយ ក្រុមកីឡាករកីឡាការិនី៧នាក់ផ្សេងទៀតឱ្យទៅចូលរួមប្រកួតក្នុងព្រឹត្ដិការណ៍ Mekong goodwill Games លើកទី ១២នេះ ។
យោងតាមលិខិតឧទ្ទេសនាមរបស់ ក្រសួងអប់រំយុវជននិងកីឡាបានឱ្យដឹង ថា ព្រឹត្ដិការណ៍ប្រកួតកីឡាវាយសី សុច្ឆន្ទៈលើកទី១២នេះកម្ពុជាបានបញ្ជូនកីឡាចំនួន៥ប្រភេទផ្សេងគ្នា គឺទី១-កីឡាប៉េតង់, ទី២-កីឡាបាល់ទាត់, ទី៣-កីឡាវាយកូនឃ្លីលើតុ, ទី៤-កីឡាវាយសី និងទី៥-កីឡាសីប៉ាក់តាក្រទៅចូលរួម ប្រកួតក្នុងព្រឹត្ដិការណ៍នេះដែរ ហើយក៏ មានមានសមាជិកប្រទេសដែលនៅ ជាប់តាមទន្លេមេគង្គចំនួន៦ចូលរួមដូចជា ចិន ម៉ាយ៉ាន់ម៉ា ថៃម្ចាស់ផ្ទះ ឡាវ កម្ពុជា និងវៀតណាម ៕
ដោយ៖ សារីម