ផ្ទះក្បឿង១ខ្នង ត្រូវអគ្គិភ័យឆាបឆេះគ្មានសល់ដោយសារម្ចាស់ផ្ទះធ្វេសប្រហែស

ចែករំលែក៖

ខេត្តព្រៃវែង៖ ផ្ទះក្បឿង១ខ្នង និងទ្រព្យសម្បត្តិក្នុងផ្ទះជាច្រើនទៀត មានតម្លៃសរុបជិត១០០​លាន ត្រូវបានព្រះអគ្គិភ័យលេបត្រ​បាក់​រហូតក្លាយទៅជាផេះផង់ កាលពីវេលាម៉ោង៧ និង៣០នាទីព្រឹក ថ្ងៃទី៣ ខែមិនា ឆ្នាំ២០១៦នៅក្នុងភូមិអ្នកតាជ័យ ឃុំគោកគង់លិច ស្រុកកញ្ជ្រៀច ខេត្តព្រៃវែងដោយសារតែការធ្វេស​ប្រហែសរបស់ម្ចាស់ផ្ទះ។

សមត្ថកិច្ចនគរបាលស្រុកកញ្ជ្រៀច បានអោយដឹងថា ម្ចាស់ផ្ទះដែលត្រូវភ្លើងឆេះមានឈ្មោះ ស៊ាន សេង អាយុ៤៤ឆ្នាំជាប្តី និងប្រពន្ធឈ្មោះ ស៊ាម ចាន់ថូ អាយុ៤២ឆ្នាំ។

សមត្ថកិច្ចបន្តថា អគ្គីភ័យនេះឆាបឆេះឡើងដោយសារតែស្ត្រីជាម្ចាស់ផ្ទះ អុជធូបបែរបន់សុំអោយបារមីសក្តិសិទ្ធិជួយចៅគាត់​ដែលមានជម្ងឺ អោយឆាប់ជាសះស្បើយឡើងវិញ ប៉ុន្តែពេលដែលអុជធូបរួចហើយ គាត់មិន បាននៅមើលនោះទេ គឹបានចុះទៅក្រោមផ្ទះបាត់ ហើយរងើកភ្លើងធូបបានធ្លាក់មកត្រូវមុង ដែលចងនៅពីក្រោម បណ្តាលអោយឆាបឆេះកើតទៅជាអគ្គិភ័យតែម្តង។

ម្ចាស់ផ្ទះបានអះអាងថា ទ្រព្យសម្បត្តិទាំងអស់ដែលត្រូវ ភ្លើងឆេះអស់​សរុប​ជា​ទឹកប្រាក់មានចំនួនរហូតដល់ទៅ ៩៤ លាន ៤សែនរៀល ឯណោះ៕

IMG-20160303-WA0134

IMG-20160303-WA0132

IMG-20160303-WA0135(1)

IMG-20160303-WA0133

IMG-20160303-WA0099

IMG-20160303-WA0096

IMG-20160303-WA0100(1)

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print