ខេត្តសៀមរាប, លោក ឃឹម ហ្វីណង់ អភិបាលស្រុកបន្ទាយស្រី បានថ្លែង នៅព្រឹកថ្ងៃទី៣ ខែមករា ឆ្នាំ២០២១ថា, ជាអាទិភាពដំបូង វ៉ាក់សាំងប្រភេទសុីណូវ៉ាក់(SINOVAC)នេះនឹងត្រូវបានផ្តល់ជូនដល់បណ្តាមន្ត្រីរាជការទាំងអស់នៅក្នុងស្រុកបន្ទាយស្រី មុននឹងបន្តចាក់ជូនជាបន្តបន្ទាប់ដល់ក្រុមអាទិភាពផ្សេងៗ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅនៅក្នុងមូលដ្ឋាន រហូតទាល់តែប្រជាពលរដ្ឋទាំងអស់នៅក្នុងស្រុកទាំងមូលទទួលបានគ្រប់ៗគ្នា។
សូមបញ្ជាក់ថា រាជរដ្ឋាភិបាលបានបើកយុទ្ធនាការចាក់វ៉ាក់នៅក្នុងក្របខណ្ឌទូទាំងប្រទេស ដោយផ្អែកលើគោលការណ៍ស្ម័គ្រចិត្ត និងផ្តល់ជូនជាអាទិភាពមុនដល់ក្រុមគោលដៅនានាជាជំហានៗទៅតាមចំនួនវ៉ាក់សាំងដែលមាន មុននឹងចាក់ជូនដល់ប្រជាពលរដ្ឋទូទៅឱ្យបាន១លាននាក់ក្នុងមួយខែតែម្តង។ សង្ឃឹមថា ការខិតខំប្រឹងប្រែងស្វែងរកវ៉ាក់សាំងរបស់រាជរដ្ឋាភិបាលដើម្បីចាក់ជូនឱ្យបានទូលំទូលាយ នឹងអាចនាំយើងទាំងអស់គ្នាវិលទៅរកភាពប្រក្រតីវិញក្នុងពេលឆាប់ៗខាងមុខនេះ៕
ដោយ, សិលា