ម៉ូតូវីវ៉ាបើកលឿនដូចហោះបុកម៉ូតូហុងដាវ៉េវរងរបួសធ្ងន់ស្រាល២នាក់

ចែករំលែក៖

ភ្នំពេញ៖ ស្រ្តីម្នាក់រងរបួសធ្ងន់និងយុវជនម្នាក់ទៀតរងរបួសស្រាលខណៈដែលជួបនិងគ្រោះថ្នាក់ចរាចរណ៍បង្ករឡើងដោយម៉ូតូវីវ៉ាបើកលឿនដូចហោះហើយចាប់ហ្វ្រាំងមិនទាន់ក៍ទៅបុកនិងម៉ូតូហុងដាវ៉េវពេញទំហឹង។

គ្រោះថ្នាក់ចរាចរណ៍នេះបានកើតឡើងនៅវេលាម៉ោង០៦និង១៥នាទីល្ងាចថ្ងៃទី០៤ខែមីនាឆ្នាំ២០១៦ តាមបណ្តោយផ្លូវសហព័ន្ធរុស្សីុ ចំណុចមុខក្លោងទ្វារចូលផ្សារ រតនាផ្លាហ្សារ សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ។

ប្រភពពីកន្លែងកើតហេតុបានអោយដឹងថានៅមុនពេលកើតហេតុ គេឃើញមានស្ត្រីម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកហុងដាវ៉េវពណ៍ខ្មៅ ពាក់ស្លាកលេខកំពងចាម1E.5191 ក្នុងទិសដៅពីកើតទៅលិចលុះមកដល់ចំណុកើតហេតុស្រ្តីនោះបានបត់ឆ្វេងចូលក្លោងទ្វារផ្សារ រតនាផ្លាហ្សារ ពេលនោះក៍មានយុវជនម្នាក់បានជិះម៉ូតូ១គ្រឿងម៉ាកវីវ៉ាពណ៍ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1E.3283 ក្នុងល្បឿនលឿនដូចហោះទិសដៅពីលិចទៅកើត ហើយចាប់ហ្វាំងមិនទាន់ក៍ទៅបុកនិងម៉ូតូហុងដាវ៉េវបណ្តាលអោយស្ត្រីម្នាក់នោះដួលរងរបួសធ្ងន់បែកមុខមាត់សន្លប់ស្តូកស្តឹងចំណែកយុវជននោះរងរបួសស្រាលដោយឡែកម៉ូតូវីវ៉ារងការខូចខាតយ៉ាងដំណំ។

ក្រោយកើតហេតុគេឃើញមាននគរបាលចរាចរណ៍ចុះមកធ្វើការវាស់វែងនិងហៅរថយន្តសាម៊ុយដឹកអ្នករបួសទៅកាន់មន្ទីរពេទ្យចំណែកម៉ូតូទាំង២គ្រឿងសមត្ថកិច្ចយកទៅរក្សាទុកនៅអធិការដ្ឋានខណ្ឌសែនសុខដើម្បីដោះស្រាយនៅពេលក្រោយ៕

image

image

image

image

...

ដោយ៖ តុង សីហា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print