លោកពូទីនគឺជាវិរៈបុរសរបស់រុស្ស៊ី និងជាតំណាងជាតិទាំងមូលធ្វើឱ្យពលរដ្ឋរុស្ស៊ីភាគច្រើនពេញចិត្ដគាំទ្រទៅនឹងគោល នយោបាយដឹកនាំរបស់លោក។ ពលរដ្ឋ រុស្ស៊ីមួយចំនួនធំក៏ចង់ឱ្យលោកបន្ដដឹក នាំប្រទេសរុស្ស៊ីក្នុងអាណត្ដិទី៤ជាបន្ដទៀត នៅក្នុងការបោះឆ្នោតនាឆ្នាំ២០១៨ខាង មុខ។
តាមលទ្ធផលស្ទាបស្ដង់មតិសាធារណៈ បង្ហាញឱ្យឃើញថាចំនួនពលរដ្ឋរុស្ស៊ីគាំទ្រ លោកពូទីនឱ្យធ្វើជាប្រធានាធិបតីក្នុង អាណត្ដិទី៤កើនឡើងរហូតដល់ទៅ៧៤ ភាគរយគឺជាចំនួនច្រើនបំផុតមិនធ្លាប់មានក្នុងរយៈពេល៤ឆ្នាំកន្លងមក។
សារព័ត៌មានរ៉យទ័របានដកស្រង់តួ លេខពីអង្គការ VTsIOM បង្ហាញឱ្យឃើញ ថាពលរដ្ឋរុស្ស៊ីដល់ទៅ៧៤ភាគរយគាំទ្រលោកពូទីនកាន់តំណែងជាប្រធានាធិបតីក្នុងអាណត្ដិទី៤ជាបន្ដទៀតនៅក្នុងការបោះ ឆ្នោតឆ្នាំ២០១៨ខាងមុខ ។ បច្ចុប្បន្ន លោកពូទីន កំពុងតែកាន់តំណែងជា ប្រធានាធិបីក្នុងអាណាត្ដិទី៣។
នយោបាយរបស់លោពូទីននៅក្នុង ប្រទេសអ៊ុយក្រែននិងនៅក្នុងប្រទេសស៊ីរី ជាហេតុផលដែលជួយឱ្យមានការគាំទ្រ រូបលោកកាន់តែខ្លាំងឡើង ពិសេសគឺ ក្រុមយុវជនរុស្ស៊ីតែម្ដង។ កាលពីឆ្នាំ ២០១២ចំនួនពលរដ្ឋគាំទ្រលោកពូទីន មានតែ៤០ភាគរយប៉ុណ្ណោះ ។
ចំណែកលទ្ធផលរបស់មជ្ឈមណ្ឌល ស្ដង់មតិឯករាជ្យឡវោដាក៏មានលទ្ធផលដូចគ្នានោះដែរ ប៉ុន្ដែក្រុមអ្នកប្រឆាំង បញ្ជាក់ថាតួលេខាងលើមិនមានតម្លា ភាពនោះឡើយ ដោយសារតែធ្វើទៅលើ អ្នកគាំទ្រខ្លួនប៉ុណ្ណោះមិនបានស្ទង់មតិក្រុម ប្រឆាំងឡើយ ។
កន្លងមកក៏មានការស្ទង់មតិទៅលើការដឹកនាំរបស់លោកពូទីនដោយមាន ពលរដ្ឋរហូតដល់ជិត៩០ភាគរយពេញចិត្ដនឹងការដឹកនាំរបស់លោកធ្វើឱ្យរុស្ស៊ីកាន់តែមានមុខមាននៅលើឆាកអន្ដរ ជាតិ ។
តាមលទ្ធផលស្ទង់មតិរបស់មជ្ឈ មណ្ឌលស្ទង់មតិរុស្ស៊ី VTsIOM បង្ហាញ ឱ្យឃើញថា ចំនួនពលរដ្ឋរុស្ស៊ីគាំទ្រការ ដឹកនាំរបស់លោកពូទីនកើឡើងរហូត ដល់ទៅ៨៩្ប៩ភាគរយជាចំនួនខ្ពស់បំផុត មិនធ្លាប់មានពីមុនមក ។
បើប្រៀបធៀបនឹងការស្ទង់មតិការ គាំទ្រមានចំនួនតិចជាងនេះប៉ុន្ដែក្រោយការបញ្ចេញកម្លាំងទាហានទៅវាយប្រហារ ក្រុមភេរវកម្មអ៊ិនស្លាមបង្កើតរដ្ឋលោក ពូទីនទទួលបានការគាំទ្រយ៉ាងខ្លាំងពីប្រជាពលរដ្ឋរុស្ស៊ី ។
ទីក្រុងមូស្គូបានប្រកាសថា យុទ្ធនា ការវាយប្រហារខាងលើគឺសំដៅទៅលើ ក្រុមអ៊ិូស្លាមបង្កើតរដ្ឋតែប៉ុណ្ណោះ ។ ប៉ុន្ដែលោកខាងលិចបាននិយាយថាគោល ដៅវាយប្រហារខាងលើគឺសំដៅទៅលើ ក្រុមប្រឆាំងនៅក្នុងប្រទេសស៊ីរីនិងពង្រឹង អំណាចរបស់ប្រធានាធិបតីស៊ីរីលោក អាល់អាសាដដែលជាសម្ពន្ធមិត្ដរបស់ រុស្ស៊ីជាច្រើនជំនាន់មកហើយ។
តាមការប្រកាសរបស់ VTsIOM បានឱ្យដឹងថា ក្រោយពេលដែលយុទ្ធនា ការវាយប្រហារទទួលបានជោគជ័យនោះចំនួនពលរដ្ឋរុស្ស៊ីគាំទ្រលោកពូទីនកើន ឡើងខ្ពស់មិនធ្លាប់មានពីមុនមក ។
លោកពូទីនបានថ្លែងសុន្ទរកថា មាន ឈ្មោះថា “សង្គ្រាមនិងសន្ដិភាព” នៅ ក្នុងវេទិការមួយនៅក្រុង sochi ប្រទេស រុស្ស៊ី។ កាលពីថ្ងៃទី២០ ខែតុលាកន្លងមក លោកពូទីនបានទទួលស្វាគមន៍ប្រធានាធិបតី អាល់អាសាដ ដែលបានបំពេញ ទស្សនកិច្ចទៅកាន់រុស្ស៊ីដោយគ្មានការ ព្រាងទុកជាមុនធ្វើឱ្យក្រុមចារកម្មលោកខាងលិចមិនបានដឹងពីដំណើរទស្សនកិច្ច នោះឡើយ ។
អ្វីដែលលោកពូទីន ព្រួយបារម្ភនា ពេលនេះគឺពលរដ្ឋរុស្ស៊ីបានទៅកាន់អាមេ រិក អឺរ៉ុបកើនឡើងខ្ពស់។ ពេលថ្មីៗនេះ លោកពូទីនបានចាត់ទុកអង្គការបរទេសកំពុងតែធ្វើសកម្មភាពដូចជាម៉ាស៊ីន បូមធូលីបូមអ្នកមានប្រាក់រុស្ស៊ីទៅក្រៅ ប្រទេសឱ្យអស់។ តាមតួលេខរបស់រដ្ឋា ភិបាលរុសស្សីបានឱ្យដឹងថា ពលរដ្ឋរុស្ស៊ី ទៅក្រៅប្រទេសកើនឡើងខ្ពស់បំផុតក្នុង រយៈពេល២ឆ្នាំចុងក្រោយនេះ ។ ក្រៅពី ពលរដ្ឋរុស្ស៊ី១ភាគ៤លាននាក់ផ្ដល់ទិដ្ឋាការទៅកាន់អាមេរិកកាលពីឆ្នាំកន្លងទៅនៅមានពលរដ្ឋ៧៥។៣០០នាក់ទៀតបានទៅរស់នៅក្នុងតំបន់អឺរ៉ុបគឺកើនឡើង ២៥ភាគរយប្រៀបធៀបនឹងឆ្នាំ២០១០។
ក្រសួងការបរទេសអាមេរិកក៏បានឱ្យដឹងផងដែរថាពលរដ្ឋរុស្ស៊ីបានដាក់លិខិតសុំរស់នៅអាមេរិកកើនឡើងខ្ពស់គឺមានចំនួនដល់ទៅ២៦៥.០៨៦នាក់នៅក្នុងឆ្នាំនេះ ៕ ម៉ែវ សាធី