ហាយឡែនឌ័រប្រលះម៉ូតូរ៉ឺម៉កក្រឡាប់ផ្ងារជើងរបួសធ្ងន់ម្នាក់

ចែករំលែក៖

ខេត្តស្វាយរៀង៖ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្តហាយលែនឌ័រជាមួយនិងម៉ូតូរ៉ឺម៉កបណ្តាលឲ្យស្ត្រីម្នាក់អ្នកបើកម៉ូតូរ៉ឺម៉ករងរបួសធ្ងន់កាលពីវេលាម៉ោង៦យប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦នៅចំណុចផ្លូវបំបែកជាប្រាំ ខាងមុខមន្ទីរពាណិជ្ជកម្មខេត្ត ស្ថិតនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀង។

បើតាមសមត្ថកិច្ចនគរបាលក្រុងស្វាយរៀងបានឲ្យដឹងថា មុនពេលកើតហេតុមានរថយន្តមួយគ្រឿងម៉ាកហាយឡែនឌ័រ ពណ៌ទឹកមាសពាក់ស្លាកលេខភ្នំពេញ2AF- 3967 បើកបរដោយឈ្មោះវណ្ណា ភេទប្រុស អាយុ៤៩ឆ្នាំមានទីលំនៅភូមិគយត្របែក សង្កាត់គយត្របែក ក្រុងស្វាយរៀងមុខរបររត់តាក់ស៊ីធ្វើដំណើរពីទិសខាងជើងមកត្បូងលឿនល្មមលុះមកដល់ចំណុចផ្លូវបំបែកជាប្រាំកន្លែងកើតហេតុក៏មានស្រ្តីម្នាក់បើកម៉ូតូរ៉ឺម៉កឈ្មោះម៉ុកសាខន អាយុ៤៧ឆ្នាំជាអ្នកបើកបររ៉ឺមកមុខរបរលក់ផ្លើឈើ មានទីលំនៅភូមិរោងបន្លែ សង្កាត់ស្វាយរៀង ក្រុងស្វាយរៀងមកពីទិសខាងត្បូងមកជើងបណ្តាលឲ្យរថយន្តហាយឡែនឌ័របុកពេញទំហឹងចំកណ្តាលរ៉ឺម៉កបណ្តាលឲ្យម៉ូតូរ៉ឺម៉កក្រឡាប់ផ្ងារជើងរងរបួសធ្ងន់។

ក្រោយពីសមត្ថកិច្ចធ្វើការវាស់វែងរួចមកបានយករថយន្តនិងម៉ូតូទៅរក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងស្វាយរៀងរួចសម្របសម្រួលដោះស្រាយគ្នាដោយភាគីរថយន្តបានយល់ព្រមសងការខូចខាតនិងជួសជុលម៉ូតូរ៉ឺម៉កនិងចេញថ្លៃព្យាបាលឲ្យជនរងគ្រោះ៕

20160304_181447

20160304_181313

20160304_181358

20160304_181616

...

ដោយ៖ យឹម សុថាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print