ជនសង្ស័យ២នាក់ឆក់កាបូបជនបរទេសបាន៤ ចុងក្រោយជាប់ខ្នោះដៃអាវុធហត្ថខណ្ឌដូនពេញ

ចែករំលែក៖

ភ្នំពេញៈ ជនសង្ស័យ២នាក់ត្រូវកម្លាំងកងរាជអាវុធហត្ថខណ្ឌដូនពេញឃាត់ខ្លួន បន្ទាប់ពួកគេបានធ្វើសកម្មភាពឆក់កាបូបជនជាតិចិនប្រុសស្រី២នាក់ដែលកំពុងដើរតាមផ្លូវ ប៉ុន្តែមិនបានសម្រេច ក៏ប្រទះនិងសមត្ថកិច្ចអន្តរគមន៍ចាប់បានភ្លាមៗតែម្តង ។

ករណីឃាត់ជនសង្ស័យ២នាក់នេះ បានធ្វើឡើងកាលពីវេលាម៉ោង៨និង៣០នាទីយប់ ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ ចំនុចមុខក្លោងទ្វារសាលាសុីសុវត្ថិខាងត្បូង ផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣ ខណ្ឌដូនពេញ ។

តាមប្រភពព័ត៍មានពីមន្រ្តីកងរាជអាវុធហត្ថខណ្ឌដូនពេញបានឲ្យដឹងថា ជនសង្ស័យទាំង២នាក់ដែលត្រូវឃាត់ខ្លួននោះ ទី១-ឈ្មោះ ស៊ន់ វ័រ ភេទប្រុស អាយុ២៧ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅ ភូមិស្តៅ សង្កាត់ក្រាំងស្វាយ ស្រុកព្រះស្តេច ព្រៃវែង(ជាអ្នកបេីកម៉ូតូ) និងទី២-ឈ្មោះ វុធ ម៉ាប់ ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះម្តុំផ្សារដេីមថ្កូវ ខណ្ឌចំការមន ភ្នំពេញ(ជាអ្នកឆក់) ។ ចំណែកឯវត្ថុតាំងដកហូតម៉ូតូ០១គ្រឿងម៉ាកហុងដាC125 ពណ៏ខ្មៅ ពាក់ស្លាកលេខភ្នំពេញ1CN-4346 ។

លោកអនុសេនីយ៏ឯក លី គឹមឡេង មេបញ្ញាការរងកងរាជអាវុធហត្ថដូនពេញ បានឲ្យដឹងថា នៅមុនពេលឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើនេះ គឺដំបូងឡើយជនរងគ្រោះជាជនជាតិចិន០២នាក់(ប្រុស១ស្រី១)បានដេីរថ្មេីជេីងតាមបណ្តោយផ្លូវ១៨៤កែង៥១ ស្រាប់តែមានជនសង្ស័យ០២នាក់ខាងលេីបានជិះម៉ូតូមកក្បែរ ហេីយជនសង្ស័យឈ្មោះ វុធ ម៉ាប់ ជាអ្នកអង្គុយខាងក្រោយបានធ្វេីសកម្មភាពឆក់យកកាបូបរបស់ជនរងគ្រោះ ប៉ុន្តែត្រូវបានជនរងគ្រោះប្រតាយប្រតប់ទាញយកមកវិញ បណ្តាលអោយម៉ូតូរបស់ជនសង្ស័យដួល ហេីយពួកគេបានព្យាយាមលេីកម៉ូតូជិះគេចខ្លួន រហូតដល់ចំនុចមុខសាលាសុីសុវត្ថិ ផ្លូវ១៨៤ សង្កាត់ផ្សារថ្មី៣ ក៏ត្រូវកំលាំងល្បាតដែលកំពុងជិះល្បាតការពារសុវត្តិភាពជូនប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឃើញអន្តរគមន៍ដេញចាប់បានតែម្តង។

លោកអនុសេនីយ៏ឯក លី គឹមឡេង បានបន្តទៀតថា ក្នុងករណីនេះ ជនរងគ្រោះមិនបានមកដាក់ពាក្យបណ្តឹងនោះទេ ដោយពួកគាត់មានកាប្រញាប់ ហេីយធ្វេីរដំនេីរចេញពីកន្លែងកើតហេតុបាត់ភ្លាមៗ ប៉ុន្តែនៅកន្លែងកេីតហេតុមានបុរសម្នាក់ឈ្មោះ កែវ វិមានសុភ័ត្រា អាយុ១៨ឆ្នាំ ស្នាក់នៅផ្ទះលេខ៦២អឺ០ ផ្លូវជាតិលេខ៥ សង្កាត់ឬស្សីកែវ បានមកធ្វេីសាក្សី ដោយបញ្ជាក់ថា​ជនស្ស័យ០២នាក់ខាងលេីពិតជាបានឆក់កាបូបរបស់ជនជាតិចិននោះពិតប្រាកដមែន។

ក្រោយឃាត់ខ្លួនជនសង្ស័យឈ្មោះ វុធ ម៉ាប់ បានសារភាពថា ពួកគេទាំង០២នាក់ធ្លាប់ធ្វេីសកម្មភាពឆក់ តាមផ្លូវក្នុងរាជធានីភ្នំពេញចំនួន០៤ដងមកហេីយ ៕

20160304173828

20160304173827

...

ដោយ៖ ស ដារ៉ា

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print