ខេត្តកំពង់ចាម-ត្បូងឃ្មំុៈ ហេតុការណ៍ថ្នាក់ចរាចរដ៏ព្រឺព្រូចមួយបានកើតឡើង ដែលបង្កឡើងដោយអ្នកបើកបររថយន្តដឹកដំឡូង បានបើកចុះពីលើស្ពានគីហ្សូណាហើយសង្ស័យហ្រ្វាំងអត់សីុ ក៏ជ្រុលទៅបុករះរថយន្តតូចធំដ៏ទៃទៀត និងបុកបង្កាន់ដៃស្ពានបណ្តាលរងការខូចខាតយ៉ាងដំណំ ប៉ុន្តទោះយ៉ាងណាគ្រោះថ្នាក់ចរាចរនេះមិនមានរងគ្រោះថ្នាក់រឺរបួសដល់អាយុជីវិតមនុស្សឡើយ។
ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង៧និង៥០នាទីយប់ថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ នៅចំណុចលើស្ពានគីហ្សូណាត្រើយខាងកើត ក្នុងភូមសាស្រ្តមិនទាន់ចែកគ្នាច្បាស់លាស់រវាងខេត្តទាំងពី។
អនុសេនីយឯក សាម យូសេង នាយផ្នែកនគរបាលសណ្តាប់ធ្នាប់ ចរាចរអធិការក្រុងកំពង់ចាមបានឲ្យដឹងថា គ្រោះថ្នាក់ចរាចរនេះបង្កឡើងដោយរថយន្តដឹកដំឡូង ម៉ាក ហីយាន់ដាយ ពណ៍ផ្ទៃមេឃ ពាក់ស្លាកលេខ ភ្នំពេញ 3Y-0942 ទំងន់៥តោន និងបើកបរដោយឈ្មោះ សុខ ណេង ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅ ភូមិ-ឃំុបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម ដឹកដំឡូងមីក្នុងទិសដៅទៅលក់នៅប្រទេសវៀតណាម ហើយសង្ស័យពេលចះុស្ពានជាន់ហ្វ្រាំងអត់សីុ។
លោកបន្តថាចំពោះរថយន្ត ដែលរងការខូចខាត ក្នុងគ្រោះថ្នាក់ចរាចរនេះបន្តទី១ រថយន្តដឹកសីុទែនសាំង របស់ក្រុមហ៊ុន ឈន ថារី គ្មានស្លាក់លេខបើកបរដោយឈ្មោះ អេង សុខលាង ភេទប្រុស អាយុ៤០ឆ្នាំ រស់នៅភូមិដូនម៉ៅលើ ឃំុទន្លេបិទ ស្រុក-ខេត្តត្បូងឃ្មំុ។ ទី២ រថយន្តម៉ាកសាំយ៉ុង ពណ៍ស ផ្លាកលេខ ភ្នំពេញ 2I-8927 បើកបរដោយឈ្មោះ គ្រឿន សុធី ភេទប្រុស អាយុ៣០ឆ្នាំ រស់នៅភូមិធ្លក សង្កាត់-ក្រុងសួង។ ទី៣ រថយន្តម៉ាកហ្វដ ពណ៍កាហ្វេ ស្លាកលេខ ភ្នំពេញ2M-2947 បើកបរដោយឈ្មោះ ឌុច ចំរ៉ាត់ ភេទប្រុស អាយុ៥៩ឆ្នាំ រស់នៅភូមិសំរោងអូទ្រា ឃំុសំរោង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ ទី៤រថយន្ត កាមរីឆ្លាមពណ៍មាស ស្លាកលេខភ្នំពេញ 2O-9423 ទី ៥ រថយ្តម៉ាក ឆ្លាមពណ៍ឆ្លូញ គ្មានស្លាកលេខ បើកបរដោយឈ្មោះ វុធ ភេទប្រុស រស់នៅភូមិស្រឡៅ ឃំុអំពិល ស្រុកកំពង់សៀម ខេត្តកំពង់ចាម។
លោកបន្តថា ចំណែកបង្កាន់ដៃស្ពានបាក់អស់១ផ្ទាំង៥ម៉ែត្រ និងរបាំងដែកបង្កាន់ដៃស្ពាន បាក់វៀចអស់៨ម៉ែត្រ ហើយបច្ចុប្បន្ន សម្មត្ថកិច្ចជំនាញកំពុងសើបអង្កេតស្រាវជ្រាវករណីនេះដើម្បីកសាងសំណំុរឿងបញ្ជូនអ្នកបើកបរពាក់ពន្ធ័បង្ករដែលសម្មត្ថកិច្ចឃាត់ខ្លួនបានទៅហើយនោះបញ្ជូនតុលាការ៕ ដោយ៖វណ្ណៈ