ដីព្រៃនិងចំការកូនប្រេងខ្យល់ប្រមាណជាង១០ហិចតាត្រូវសមត្ថកិច្ចពន្លត់ទាន់សង្ស័យក្មេងដុតស្មៅរកសត្វនៅក្រុងបាវិត

ចែករំលែក៖

ខេត្តស្វាយរៀងៈដីព្រៃនិងចំការកូនប្រេងខ្យល់ប្រមាណជាង១០ហិចតាត្រូវបានភ្លើងឆាបឆេះបង្កអោយមានការភ្ញាក់ផ្អើលដល់អ្នកភូមិនិងសមត្ថកិច្ចនាំគ្នាជួយពន្លត់ដោយសមត្ថកិច្ចសង្ស័យមានក្មេងឃ្មាលក្របីដុតដើម្បីរកកណ្ដុរនិងសត្វពស់។

ហេតុការណ៏បង្កឲ្យមានការភ្ញាក់ផ្អើលនេះបានកើតឡើងកាលពីវេលាម៉ោង១០ព្រឹកថ្ងៃទី០៤ ខែមីនា ឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិ ត្រពាំងផ្លុង សង្កាត់បាទី ក្រុងបាវិត។

ពាក់ព័ន្ធនិងរណីនេះមេប៉ុស្ត័រដ្ឋបាលសង្កាត់បាទីលោកទីសំអានបានឲ្យដឹងនៅព្រឹកថ្ងៃទី០៥ ខែមីនា ឆ្នាំ២០១៦នេះថា ពិតជាមានករណីភ្លើងឆេះព្រៃចំការដើមប្រេងខ្យល់ប្រមាណជាង១០ហិចតាមែនដោយការឆេះនេះចាប់ពីម៉ោង១០ព្រឹករហូតដល់ម៉ោង៤រសៀលទើបរលត់ដោយសារមានការសហការជាមួយអ្នកភូមិនិងសមត្ថកិច្ចទាំង៣ស្ថាប័ននាំគ្នាជួយពន្លត់ខណះមិនមានប៉ះពាល់ដល់ផ្ទះប្រជាពលរដ្ឋអ្វីនោះទេ។

ប្រភពបន្តថា សមត្ថកិច្ចបានសង្ស័យទៅលើក្មេងឃ្មាលគោក្របីដោយការពីលើកមុនក៏មានការភ្លើងឆាបឆេះ២ទៅ៣ដងរួចមកហើយមូលហេតុដោយសារក្មេងទាំងនោះបានដុតភ្លើងដើម្បីបង្អើលសត្វពស់និងកណ្ដុរចេញមកខាងក្រៅងាយស្រួលចាប់យកធ្វើជាចំណីអាហារលុះដល់ពេលភ្លើងឆេះស្មៅត្រឹមចង្កេះនិងកូនដើមប្រេងខ្យល់ខ្លាំងធ្វើឲ្យពួកក្មេងទាំងនោះភ័យក៏រត់បាត់តែម្ដង៕

20160304172150

20160304172150 (1)

20160304172202

20160304172203

20160304172202 (1)

...

ដោយ៖ យឹម​ សុឋាន

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print