ខេត្តកំពត៖ នៅព្រឹកថ្ងៃទី០៥មីនា ២០១៦នេះ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា នឹងអញ្ជើញមកសម្ពោធ ដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវមជ្ឈមណ្ឌលកុមារកំព្រា(SOS) ស្ថិតក្នុងភូមិរលួស ឃុំបឹងទូក ស្រុកទឹកឈូ ខេត្តកំពត។
មជ្ឈមណ្ឌលកុមាកំព្រា(SOS) គឺជាមជ្ឍមណ្ឌលមួយ នៃអង្គការ SOS-KDI ដែលមាន
បេសកកម្ម ជួយដល់បញ្ហាសុខុមាលភាព របស់កុមារ ទាំងការរស់នៅ និងការអប់រំ ដែលត្រូវការការជួយថែទាំជាប្រចាំ ហើយកុមារទាំងនោះភាគច្រើនជាកុមារដែលបាត់បង់ឪពុក ម្តាយ ឪពុក ម្តាយ បោះបង់ចោល ឬកុមារដែលងាយរងគ្រោះដោយប្រការផ្សេងៗជាដើម។
កម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី បានដោះស្រាយជាបឋមគឺបានបង្កើតជាមជ្ឃមណ្ឌលជួយដល់កុមាកំព្រាជាច្រើនកន្លែង ដើម្បីធ្វើយ៉ាងណា អោយជីវិតនៃការរស់នៅរបស់ពួកគេកាន់តែមានភាពល្អប្រសើរ៕
...
ដោយ៖ សុវណ្ណារ៉ា