ឃាត់មនុស្ស៥នាក់ ម៉ូតូ៧គ្រឿងពាក់ព័ន្ធនិងករណីប្រើប្រាស់និងចែកចាយគ្រឿងញៀន

ចែករំលែក៖

ភ្នំពេញ៖ លោក យឹម សារ៉ាន់ អធិការខណ្ឌពោធិ៍សែនជ័យ បានដឹកនាំកម្លាំង អន្តរាគមន៍ ចុះដើរសួរសុខទុក្ខប្រជាពលរដ្ឋនៅប្លុកភូមិផ្សារអង្គ ដោយមួយរយះកន្លងមក មានសេចក្តីរាយការណ៍

ពីប្រជាពលរដ្ឋ ថាមានក្មេងទំនើងបងតូចបងធំ មានស្រីមានប្រុសនាំគ្នាសម្ងំ ប្រើប្រាស់គ្រឿងញៀន និងបង្ករភាពអណាធិបតេយ្យ លួច ឆក់ ប្លន់ គាស់ផ្ទះ ទើបនៅវេលាម៉ោង9យប់ ថ្ងៃទី 4 កុម្ភះ 2016 នៅចំណុចផ្ទះឈើកម្មករ ជាប់ផ្លូវរថភ្លើងស្ថិតនៅភូមិអង្គកែវ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ ជាក់ស្តែងកំលាំងសមត្ថកិច្ចបានចាប់ឃាត់មនុស្សប្រុស5 ស្រីម្នាក់ ម៉ូតូ៧គ្រឿង ព្រមទាំង ឧបករណ៍
សេពគ្រឿងញៀន មួយចំនួនធំ ៕

image

image

image

image

image

...

ដោយ៖ សុខាសែនជ័យ

ចែករំលែក៖
ពាណិជ្ជកម្ម៖
ads2 ads3 ambel-meas ads6 scanpeople ads7 fk Print