ភ្នំពេញ ៖ មានអគ្គិភ័យឆាបឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង នៅជាន់ទី៣ បានឆាបឆេះបង្ករអោយប្រជាពលរដ្ឋរស់នៅក្បែរនោះ រត់ចេញជាន់ជើងគ្នា។ ហេតុការណ៍នេះបង្ករការភ្ញាក់ផ្អើលកាលពីវេលាម៉ោង៧និង៣០នាទីយប់ថ្ងៃទី៤ ខែមិនា ឆ្នាំ២០១៦ ស្ថិតនៅចំណុចផ្ទះលេខ១៦៨E៣ តាមបណ្ដោយផ្លូវកម្ពុជាក្រោម សង្កាត់មិត្តភាព ខណ្ឌ៧មករា រាជធានីភ្នំពេញ។
យោងតាមប្រភពព័ត៌មានពីប្រជាពលរដ្ឋដែលនៅក្បែរកន្លែងកើតហេតុ បានប្រាប់អោយដឹងថា មុនពេលមានគ្រេាះអគ្គីភ័យឆាបឆេះ គឺដំបូងឡើយ គេសង្គេតឃើញមានផ្សែងខ្មួរខ្មាញ់ហុយចេញពីផ្ទះល្វែងលេខ១៧៨E៣ជាន់ទី៣ ដែលសង់ឡើងពីថ្មប្រក់សង្ក័សី បន្ទាប់ពីមានផ្សែងហុយចេញមកខ្មួរខ្មាញ់ហើយនេាះ លុះមួយសន្ទុះក្រោយមកស្រាប់តែមានជាអណ្តាតភ្លើងឆាបឆេះឡើង ហើយបន្តឆេះរាលដាលខូចខាតអស់ទាំងស្រុងតែម្ដង។ ភ្លាមៗនោះផងដែរប្រជាពលរដ្ឋបានរាយការណ៍ជូនសមត្ថកិច្ចមូលដ្ឋាន និងរថយន្តពន្លត់អគ្គីភ័យ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានមកជួយអន្តរាគមន៍ចំនួន៨គ្រឿង ចុះអន្តរាគមន៍ដល់ទីតាំងខាងលើបាញ់ទឹកពន្លត់ភ្លើង ទប់ស្កាត់កំុមានការឆាបឆេះរាលដាល ដល់លំនៅឋានប្រជាពលរដ្ឋដទៃទៀត ។ ប៉ុន្តែទេាះជាយ៉ាងណាក៏ដោយការឆេះនេះឆេះនៅជាន់ទី៣ដូច្នេះ មានការពិបាកបន្តិច ដល់កម្លាំងនគរបាលពន្លត់អគ្គិភ័យ ទើបអគ្គិភ័យឆាប់ឆេះរងការខូចខាតទ្រព្យទាំងស្រុងបែបនេះ។ ប្រភពបានឲ្យដឹងទៀតថា រហូតមកដល់មោ៉ង៨នឹង២៥នាទីថ្ងៃដដែលទើបបាញ់ទឹកពន្លត់ភ្លើងទាំងស្រុងអគ្គិភ័យនេះបណ្ដាលមកពីទុស្សេរខ្សែភ្លើង តែមិនបណ្ដាលឲ្យមនុស្សណារងរបួសនោះទេ ប៉ុន្តែបានបណ្ដាលឲ្យខូចខាតសម្ភារះទាំងស្រុង។ ស រស្មី